មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តពេញទំហឹងដួលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងលឿនមិនប្រយ័ត្ន ដល់ចំណុចផ្លូវបែកជាបួន ជ្រុលទៅបុកចំទ្វាររថយន្តខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ ២ តាមបណ្តោយផ្លូវ ១៥៦ កែងផ្លូវ ២៥៣ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង ស៊េរី ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-5325 តាមបណ្តោយផ្លូវ ១៥៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួន បានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-0831 បើកបរដោយបុរសម្នាក់ រួមដំណើរនិងស្ត្រីពីរនាក់ទៀត តាមបណ្តោយផ្លូវ ២៥៣ ទិសដៅពីត្បូងទៅជើងចំទ្វារខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យរស្មី ដឹកយកង្គ្រោះភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅពេលក្រោយ៕
ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តពេញទំហឹងដួលឲ្យរងរបួសធ្ងន់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តពេញទំហឹងដួលឲ្យរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.