មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្តីប្រពន្ធពីរនាក់ បើករុឺម៉កដឹកត្រីអាំង យកទៅលក់មុខរោងចក្រ ត្រូវរថយន្តដឹកចេកបុកស្លាប់ប្តី ប្រពន្ធរងបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់ ខណៈបេីករ៉ឺម៉កឆ្លងផ្លូវទៅលក់ត្រីអាំងនៅមុខរោងចក្រ ត្រូវរថយន្តហុីយ៉ាន់ដាយដឹកចេកបេីកបុកពេញទំហឹង កាលពីវេលាម៉ោង ៧ នឹង ១០នាទីយប់ ថ្ងៃទី ១៨ ខែ មីនា​ ឆ្នាំ ២០១៩​ នៅចំណុចមុខរោងចក្រ (យីហោ​ សុី មុនី) ខាងកេីតផ្លូវរថភ្លេីង ប្រមាណជា ១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ៤​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះ ទឹម​ សុភាន់​ ភេទ ប្រុសអាយុ ៣៦ ឆ្នាំ​ មុខរបរលក់ម្ហូប ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណេីតនៅភូមិព្រៃមូល​ ឃុំគោកពោធិ៍​ ស្រុកទ្រាំង​ ខេត្តតាកែវ ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសាក្សីនៅកន្លែងកេីតហេតុបានអោយដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កលក់ត្រីអាំង និងជ្រក់មួយគ្រឿងបើកបរដោយបុរសម្នាក់ និងរួមដំណេីរជាមួយប្រពន្ធ ធ្វេីដំណេីរតាមដងផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីកេីតទៅលិច បំណងទៅលក់នៅមុខរោងចក្រ ហេីយបានបត់ឆ្វេងដៃឆ្លងផ្លូវ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ​ ពណ៌ ស​ ពាក់ស្លាកលេខ បាត់ដំបង​ 3A-2081 ដឹកចេក ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយប្តីស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពេលកេីតហេតុ រថយន្តបង្កបានព្យាយាម បេីករត់ប្រហែល ១០០ម៉ែត្រ ទេីបឈប់ម្ចាស់ចុះរត់បាត់ ត្រូវបានសមត្ថកិច្ចមូលទំនាក់ទំនងទៅជំនាញ ធ្វេីការវាស់វែងយករថយន្ត និងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានី រងចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដឹកយកទៅតម្កល់ទុកនៅ វត្តគោកបញ្ជាន់ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ប្តីប្រពន្ធពីរនាក់ បើករុឺម៉កដឹកត្រីអាំង យកទៅលក់មុខរោងចក្រ ត្រូវរថយន្តដឹកចេកបុកស្លាប់ប្តី ប្រពន្ធរងបួសធ្ងន់ ប្តីប្រពន្ធពីរនាក់ បើករុឺម៉កដឹកត្រីអាំង យកទៅលក់មុខរោងចក្រ ត្រូវរថយន្តដឹកចេកបុកស្លាប់ប្តី ប្រពន្ធរងបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.