មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អ្នកភូមិជាង១០០គ្រួសារកើតទុកមិនសុខចិត្តនឹងក្ដៅក្រហាយផ្ទុះការតវ៉ា!រឿងកាត់ដីជុំវិញមាត់បឹង៥០ម៉ែត្រ!នៅស្រុល្វាឯម,,,

(កណ្ដាល)៖ បន្ទាប់ពីគណៈកម្មការស្រុកល្វាឯម ចុះវាស់វែងដីប្រាំង របស់ពលរដ្ឋនៅចំណុច(បឹងបូកវែក)ស្ថិតនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល នោះមក។ ឃើញថា! បានប៉ះពាល់សតិអារម្មណ៍ពលរដ្ឋជាខ្លាំង រហូតដល់ពលរដ្ឋជាង១០០គ្រួសារ ។ ផ្ទុះការតវ៉ា នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម កាលពីព្រឹកថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៩។
ជាមួយគ្នានោះ ក្រុមពលរដ្ឋដែលមកតវ៉ាបានលើកឡើងថា! ពួកគាត់តឹងទ្រូងណាស់ ព្រោះអាជ្ញាធរ មិនរកដំណោះស្រាយឲ្យពួកគាត់ទាល់តែសោះ ខណៈគាត់បានរាយការណ៍និងប្ដឹងទៅលោកមេឃុំ គឺរវល់រហូត។
ពលរដ្ឋបញ្ជាក់ថា! ដីប្រាំងពួកគាត់នៅចំណុច(បឹងបូកវែក)ស្ថិតនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម។ គឺពួកគាត់បានលក់ឲ្យទៅឈ្មួញក្នុង១ហិកតា តម្លៃចាប់ពី២២,០០០$ដល់៣៥,០០០$។ ក្នុងនោះ ជាមធ្យម១គ្រួសារ មានទំហំដីចាប់ពី៣០A ដល់១ហិកតាកន្លះ ទៅតាមស្ថានភាពគ្រួសារ។ ហើយដីទាំងនោះ ជាប្រភេទដីប្រាំង កម្មសិទ្ធស្របច្បាប់របស់ពួកគាត់សុទ្ធសាធ ដែលនៅព័ទ្ធជុំវិញ បឹងបូងវែង តែម្ដង សរុបជាង១០០គ្រួសារឯណោះ!។
លោក ប៉ុល សំអាន អាយុ៧៣ឆ្នាំមានទីលំនៅ ភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម បានអះអាងថា! ដីនៅតំបន់នោះពលរដ្ឋបាន កាន់កាប់តាំងពីឆ្នាំ១៩៧៩មម្លេះ។ ហើយគ្រួសារ ខ្លះបានលក់បន្តគ្នានិងខ្លះទៀតចែកឲ្យកូនចៅជាហូរហែ ពីមួយទៅមួយ។ គាត់បន្តថា! ក្រុមកសិករបានកាន់កាប់ និងលើកទំនប់ វ៉ាត់ភ្លឺស្រែប្រាំង ត្រឹមមាត់បឹង ឡើងមកលើទេ ហើយអាស្រ័យផលជារៀងរាល់ឆ្នាំតកូនតចៅ។ និងមានលិខិត កាន់កាប់គ្រប់គ្នា តាំងពីឆ្នាំ១៩៨៤ ខណៈពេលនោះថែមទាំងបានបង់ពន្ធដីទៀតផង។ គឺមិនមាននរណាម្នាក់ លូកចូលឬយកដីបឹងទេ ដីបឹងនៅតែជាដីបឹង ឯដីកម្មសិទ្ធពលរដ្ឋនៅតែជាដីពលរដ្ឋ។
លុះដល់អំឡុងខែ០៩,២០១៨ក្រុមពលរដ្ឋ បានលក់ដីទាំងនោះឲ្យឈ្មួញ ដោយកំណត់ត្រឹមភ្លឺស្រែ មកលើមិនចូលដីបឹងឡើយ។ ព្រោះដីបឹងនិងស្រែមានព្រំប្រទល់ខ័ណ្ឌចែកត្រឹមភ្លឺស្រែពួកគាត់។ ពោលគឺពេលនេះពួកគាត់បានទទួលលុយកក់គេគ្រប់គ្នាហើយ។
លុះមកដល់ខែ ០៣,២០១៩ មន្ត្រីគណៈកម្មការស្រុកល្វាឯម បានចុះវាស់វែងដីនៅចំណុចខាងលើ តាមសំណើរអ្នកទិញ។ នៅពេលចុះវាស់ស្រាប់តែ មន្ត្រីស្រុក បានកណត់ កាត់ដីពួកគាត់គ្រប់គ្នាម្នាក់ៗអស់៥០ម៉ែត្រ ជាកំហិត ចាប់ពីភ្លឺស្រែឡើងមកលើ ដើម្បីដកទុកជាសម្បត្តិរដ្ឋ។ ពេលនោះពួកគាត់មិនព្រម ទើបប៉ះទង្គិចពាក្យសម្ដី ខកខានការវាស់វែងទៅ ។
ទន្ទឹមនិងនោះ ក្រុមពលរដ្ឋបានទៅប្ដឹងតវ៉ាដល់លោកមេឃុំទឹកឃ្លាំង ជាច្រើនលើកច្រើនសារ ដើម្បីឲ្យជួយដោះស្រាយ កុំកាត់ដីពួកគាត់ដល់៥០ម៉ែត្រ ប៉ុន្តែលោកមេឃុំមិនអើពើឡើយ។ ជាហេតុនាំឲ្យរឿងនេះ ក្ដៅក្រហាយខ្លាំងទៅៗ ទើបផ្ទុះការតវ៉ាតែម្ដង។
ប្ដីប្រពន្ធឈ្មោះ លាប សាន នៅភូមិខាងលើបានអះអាងដែរថា! ដីគាត់មានប្លង់រឹងត្រឹមត្រូវ តាំងពីជំនាន់ឆ្នាំ១៩៧៩មកម្លេះ ។ ពេលត្រូវការលក់មិនគួរណា គេកាត់យក៥០ម៉ែត្រដែរសោះ? ហើយគាត់មិនព្រមជាដាច់ខាតចំពោះរឿងនេះ។ ក្រុមពលរដ្ឋបានបញ្ជាក់ ដូចគ្នាថា!ពួកគាត់គ្រប់គ្នា សុទ្ធតែមានសំបុត្រ កាន់កាប់ត្រឹមត្រូវ ។ ហើយការលក់នេះ គឺពួកគាត់ មិនលក់ចូលដីបឹងទេ គឺលក់ត្រឹមភ្លឺស្រែ តាមលិខិតកាន់កាប់ប៉ុណ្ណោះ។ មិនសមណា គេកាត់ដីគាត់៥០ម៉ែត្រទេ ខណៈគ្រួសារ ខ្លះមានដីតែ៤០ម៉ែត្រដល់គេកាត់៥០ម៉ែត្រ បានដីណាឲ្យបន្ថែម។ ខ្លះកាត់អស់ពាក់កណ្ដាល ខ្លះអស់៤០% ខ្លះអស់៧០% ឬ៨០% ក៏មាន និយាយរួមដីធំលក់តូច បានលុយតិច កើតជារឿងក្ដៅក្រហាយគ្រប់ៗគ្នា។
ឆ្លើយតបនិងការលើកឡើងខាងលើ លោក ភឹម ភារ៉ា អភិបាលស្រុកល្វាឯម បានថ្លែងថា! រឿងកាត់ដី៥០ម៉ែត្រនេះគឺតាមអនុក្រឹត្យ របស់រដ្ឋាភិបាល ។ ខណៈអាជ្ញាធរមិនមានសិទ្ធអារ កាត់ទេ គឺមន្ត្រីជំនាញ ធនធានទឹកនិងឧតុនិយម សុរិយោដីអ្នកចុះវាស់វែងនិងសម្រេច។
ចំពោះលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី១៨នេះ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋនៅឃុំទឹកឃ្លាំង បានស្នើយ៉ាងទទូចដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ ចំពោះការកំណត់កាត់ចំណីបឹងនេះផង៕ GR1
អ្នកភូមិជាង១០០គ្រួសារកើតទុកមិនសុខចិត្តនឹងក្ដៅក្រហាយផ្ទុះការតវ៉ា!រឿងកាត់ដីជុំវិញមាត់បឹង៥០ម៉ែត្រ!នៅស្រុល្វាឯម,,, អ្នកភូមិជាង១០០គ្រួសារកើតទុកមិនសុខចិត្តនឹងក្ដៅក្រហាយផ្ទុះការតវ៉ា!រឿងកាត់ដីជុំវិញមាត់បឹង៥០ម៉ែត្រ!នៅស្រុល្វាឯម,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.