មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជីធម្មជាតិ អាចម៍ទាកំពុងមានទីផ្សារ ខណៈប្រជាពលរដ្ឋងាកមកប្រើបែបជីធម្មជាតិ ,,,

(កណ្តាល)៖ ប្រជាកសិករសព្វថ្ងៃបានយល់ដឹងពីផលប្រយោជន៍នៃការប្រើប្រាស់ជីធម្មជាតិដូចជាអាចម៍ទា មាន់ ជ្រូក គោ ក្របី ដែលវាធ្វើឲ្យដីមានជីវៈជាតិ សំបូរសត្វជន្លេននិងមិនធ្វើឲ្យដីរឹងឬហិលឡើយ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លោកពូ សំ សុខ ជាអ្នកចិញ្ចឹមទាយកស៊ុតម្នាក់រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តា ខេត្តកណ្តាល បានរៀបរាប់ទាំងទឹកមុខញញឹមញញ៉ែមថា មួយរយៈនេះពងទាកំពុងមានតម្លៃសមរម្យ វាអាចធ្វើឲ្យជីវភាពរបស់គាត់ធូរធារជាងពីមុខ មិនតែប៉ុណ្ណោះអាចម៍ទាក៍មានតម្លៃខ្ពស់ផងដែរ ដោយមានតម្លៃចាប់ពី ៣,៥០០៛ទៅ៤,០០០៛ ក្នុងមួយបាវ។ លោកបានបន្តទៀតថា សម្រាប់២,០០០ក្បាលយើងអាចប្រមូលអាចម៍ទាបាន២០០បាវទៅ២៥០បាវ នៅចន្លុះពេលពី០៣ខែទៅ០៤ ហើយបើជួលកម្មករកើបវិញនៅក្នុងមួយបាវមានតម្លៃ១,០០០រៀលទៀតផង។ គួរបញ្ចាក់ថាការប្រមូលអាចម៍ទានេះមានភាពងាយនៅតែរដូវប្រាំងទេ បើនៅរដូវវស្សាវិញមានសភាពសើមពីបាក់ក្នុងការកើបនិងប្រមូលណាស់ ហើយវាអាចថយចុះនូវចំនួនអាចម៍ទាទៀតផង ដោយសារវារលាយហូរទៅតាមទឹកភ្លៀង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នយើងឃើញថា បងប្អូនប្រជាកសិករខ្មែរកំពុងតែមមាញឹកដើរទិញអាចម៍ទាដឹកដាក់ស្រែ ហើយក៍មានជនជាតិចិនបានមកកក់លុយទុកនិងទិញអាចម៍ទាក្នុងតម្លៃខ្ពស់ដើម្បីយកទៅធ្វើជីដាំបន្លែផងដែរ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ដោយឡែក លោក ទៀក ឃុន មេឃុំសន្លុងបានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ឃុំរបស់លោកមានពលរដ្ឋជាង១៣០គ្រួសារ កំពុងតែចិញ្ចឹមទាដាក់ទ្រុង ហើយវានឹងអាចមានការកើនឡើងរាល់ថ្ងៃថែមទៀតផង បើនិយាយពីអាចម៍ទាមានតម្លៃចាប់ពី៣,៥០០៛ទៅ៤,០០០រៀលក្នុងមួយបាវ៕ដោយGR1
ជីធម្មជាតិ អាចម៍ទាកំពុងមានទីផ្សារ ខណៈប្រជាពលរដ្ឋងាកមកប្រើបែបជីធម្មជាតិ ,,, ជីធម្មជាតិ អាចម៍ទាកំពុងមានទីផ្សារ ខណៈប្រជាពលរដ្ឋងាកមកប្រើបែបជីធម្មជាតិ ,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.