មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ទៅឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ នៅស្រុកខ្សាច់កណ្តាល,,,

(ខេត្តកណ្តាល)៖ បុរសម្នាក់ផឹកស្រាជាមួយអ្នកជិតខាង​ រហូតដល់ម៉ោង​ ២​ :០០​ នាទី​ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៩​ ជនរងគ្រោះបានទៅយកឧបករណ៍ឆក់ត្រីពីក្នុងផ្ទះរបស់ខ្លួន​ ហេីយ​ជិះទូកតែម្នាក់ឯងឆ្ពោះទៅឆក់ត្រី​ នៅបឹងកិច្ច​ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចបឹងកិច្ច ភូមិព្រែកល្វា ឃុំតាកូវ ស្រុកខ្សាច់កណ្តាខេត្តកណ្តាល។
បុរសដែលស្លាប់មានឈ្មោះ អឿន ចាន់ថន អាយុ៣៤ឆ្នាំ បានទៅឆក់ត្រី ប៉ុន្តែបែរជាភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ ។ ប្រពន្ធឈ្មោះ ម៉ាឡៃ អាយុ​ ២៥​ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន​ ០២​ នាក់ប្រុស​ ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
វត្ថុតាងរួមមាន ៖ - អាគុយចំនួន​ ០១​ គ្រាប់​ កម្លាំង​ ៤០​ អំពែ - ដុំឆក់ចំនួន​ ០១​ -ដងឆក់ធ្វេីពីឬស្សី​ ចំនួន​ ០២
ក្រោយពីកើតហេតុសមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​តាកូវ​ ក្រុម​ប្រឹក្សា​ឃុំ​ មេភូមិ​ គ្រូ​ពេទ្យ​ និង​ក្រុម​គ្រួសារ​សព​ ពិនិត្យ​សាកសព​ដោយហ្មត់ចត់​ ឃេីញមានស្លាកស្នាម​ ស្លោក​នៅម្រាមដៃឆ្វេង​ ក្រៅពី​នេះ​ពុំមាន​ស្លាក​ស្នាម​អ្វីគួរឲ្យកត់សម្គាល់ឡេីយ​ និង​បាន​ប្រគល់​សាកសពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី​ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សូមប្រជាពលរដ្ឋ បញ្ឈប់ការឆក់ត្រី ព្រោះវាគ្រោះថ្នាក់ណាស់ ហើយម៉្យាងទៀត ហិនហោចមច្ឆាជាតិថែមទៀតផង ៕GR1
បុរសម្នាក់ទៅឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ នៅស្រុកខ្សាច់កណ្តាល,,, បុរសម្នាក់ទៅឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ នៅស្រុកខ្សាច់កណ្តាល,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.