មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តហាយលេនឌ័រលឿនមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ១កង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យទៅបុក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់១កង់រថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលេងសំណាងល្អមិនបង្កឲ្យអ្នកបើកបររងរបួស។
ហេតុការណ៍នរះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុបច្រកចូលប្រលានយន្តហោះថ្មី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AK-4294ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់១កង់ចំណែករថយន្តបង្កដាច់កាឡែកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តហាយលេនឌ័រលឿនមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ១កង់ បើករថយន្តហាយលេនឌ័រលឿនមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ១កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.