មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លឿនមែន!! ជិះម៉ូតូមកឈប់ចុះទៅមើលគេគ្រោះ​ថ្នាក់ចរាចណ៍មួយភ្លេត ត្រូវលោកចោរលួចជិះយកទៅបាត់

ភ្នំពេញ៖ យុវជនម្នាក់ជិះមួយគ្រឿងមកឈប់ រួចចុះពីលើម៉ូតូទៅមើលករណីគ្រោះថ្នាក់ចរាចណ៍មួយកន្លែង នៅតាមដងផ្លូវមួយភ្លេត ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចជិះចេញយកទៅបាត់ កាលពីវេលាម៉ោង ១២ នឹង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាអន្តរជាតិណត្សឡាញន៍ តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះមានឈ្មោះ ហង្ស ពិសី ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅក្រោយអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ មានស្រុកកំណើត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-3020។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីជប់លៀងមិត្តភក្តិគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រូបគាត់បានឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈនោះរូបគាត់បានឈប់ម៉ូតូចុះទៅមើល ដោយមិនបានដកសោរចេញពីម៉ូតូនោះទេ ស្រាប់តែមានគេលួចដកសោរ ម៉ូតូយករទៅបាត់ បន្ទាប់មករូបគាត់បានដើរទៅមើលម៉ូតូ ឃើញបាត់សោរ រួចគាត់បានបណ្តើរម៉ូតូមកទុកក្បែរចិញ្ចើមផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះដល់បងប្អូនធ្វើដំណើរ ទៅមករួច ហើយក៏បន្តដើររកសោរម៉ូតូបន្តទៀត ឆ្លៀតឧិកាសពេលរូបគាត់កំពុងតែដើររកសោរ និងមានមនុស្សអ៊ូអរច្រើនពេកនោះ ក៏មិនបានចាប់អារមណ៍មើលម៉ូតូរបស់គាត់ ស្រាប់តែជនសង្ស័យដែលលួចដកទុកជាមុននោះ បានយកសោរមកចាក់ជិះគេចខ្លួនបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋាលស្ទឹងមានជ័យ ១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ និងស្វែងរកចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
លឿនមែន!! ជិះម៉ូតូមកឈប់ចុះទៅមើលគេគ្រោះ​ថ្នាក់ចរាចណ៍មួយភ្លេត ត្រូវលោកចោរលួចជិះយកទៅបាត់ លឿនមែន!! ជិះម៉ូតូមកឈប់ចុះទៅមើលគេគ្រោះ​ថ្នាក់ចរាចណ៍មួយភ្លេត ត្រូវលោកចោរលួចជិះយកទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.