មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកុងតឺន័រដឹកដែកបើកបត់ កៀរថយន្តម៉ាស្តារស្លាកលេខរដ្ឋ រងកាខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តកុងតឺន័រដឹកដែកមួយគ្រឿងបើកបត់កៀរថយន្តម៉ាស្តារស្លាក រដ្ឋមួយគ្រឿងខណះបើកស្របទិសដៅគ្នាបណ្តាលឲ្យរងការខូចខូតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
កេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចក្រោម ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងហុីយ៉ាន់ដាយប្រភេទកុងតឺន័រដឹកដែកក្បាលពណ៌សពាក់ស្លាកលេខកណ្តាល3A-0821ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំដៃមកផ្លូវ២៧១ខណះនោះក៍មានរថយន្តម៉ាកម៉ាស្តារមួយគ្រឿងពណ៌កណ្តុរប្រមេះពាក់ស្លាកលេខរដ្ឋ13-2-0995បើកបរជាលក្ខណៈគ្រួរសាមានស្រីប្រុសមកពីក្រោយស្របទិសដៅគ្នាបណ្តាលកៀរគៀបជាប់គ្នាបណ្តាលឲ្យរថយន្តម៉ាស្តារខូចខាតយ៉ាងដំណំបន្ទាប់មកអ្នកបើកបររថយន្តកុងតឺន័រឃើញសភាពមិនស្រួលបានចិះពីលើរថយន្តគេចខ្កួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចនំាញក្រុងបានចុះមកដល់កន្លែងកើតហេតុដោយមានតំណាងខាងភាគីរថយន្ត កុងតឺន័សូមធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីខាងរថយន្តម៉ាស្តារដោយភាគីរថយន្តកុងតឺន័រ ចេញសំណងចំនួន៧០០ដុល្លារទៅឲ្យខាងភាគីរថយន្តម៉ាស្តារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
រថយន្តកុងតឺន័រដឹកដែកបើកបត់ កៀរថយន្តម៉ាស្តារស្លាកលេខរដ្ឋ រងកាខូចខាតយ៉ាងដំណំ រថយន្តកុងតឺន័រដឹកដែកបើកបត់ កៀរថយន្តម៉ាស្តារស្លាកលេខរដ្ឋ រងកាខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.