មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបាឡែនមិនប្រយ័ត្ន ព្រលះរថយន្តនីសាន់ណាវរ៉ា ចតស្ងៀម ពីក្រោយរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកានរីបាឡែនមួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្តាលរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយបណ្តាលឲ្យខូចខាតកាងខាងក្រោយបន្តិបន្តួចចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើ់ករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-2524ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូចមកខាងស្តាំដៃជ្រុលទៅបុករថយន្តនីសាន់ ណាវរ៉ាមួយគ្រឿងពណ៌ពាក់ស្លាកលេខភ្នំពេញ2AW-8217ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវស្របទិសដៅគ្នាពីក្រោយបណ្តាលកំពិតកាងផ្នែកខាងក្រោយបន្តិចបន្តួចចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាងឹូមសម្របសម្រួលគ្នាដោយភាគីបង្កសូមយករថយន្តខាងភាគីរងគ្រោះទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនិងកន្កែងកើតហេតុ៕
បើករថយន្តបាឡែនមិនប្រយ័ត្ន ព្រលះរថយន្តនីសាន់ណាវរ៉ា ចតស្ងៀម ពីក្រោយរងការខូចខាត បើករថយន្តបាឡែនមិនប្រយ័ត្ន ព្រលះរថយន្តនីសាន់ណាវរ៉ា ចតស្ងៀម ពីក្រោយរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:04:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.