មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិបរទេសពីរនាក់ បើករថយន្តស៊េរីទំនើបថ្មីស្រឡាង ទៅបុកក្បាលនាគពុះពេកទ្រូងផ្លូវបាក់អស់មួយកង់

ភ្នំពេញ៖ បុរសជនជាតិម្នាក់ រួមដំណើរនិងបុរសជនជាតិវៀតណាមម្នាក់ទៀត បើករថយន្តស៊េរីទំនើបថ្មីស្រឡាង ម៉ាកម៉ាស្តារគ្នានស្លាកលេខមួយគ្រឿង បោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរង្ស កែងនឹងផ្លូវ ៣៦០ ក្នុងសង្កាត់បឹងកែងកង ២ ខណ្ឌបឹងកែងកង។ (អតីតខណ្ឌចំការមន)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើងថ្មីស្រឡាងមួយគ្រឿង ម៉ាកម៉ាស្តារ មិនមានស្លាកលេខ បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនិងបុរសជនជាតិវៀតណាមម្នាក់ទៀត តាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង បោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាស់វែងយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ជនជាតិបរទេសពីរនាក់ បើករថយន្តស៊េរីទំនើបថ្មីស្រឡាង ទៅបុកក្បាលនាគពុះពេកទ្រូងផ្លូវបាក់អស់មួយកង់ ជនជាតិបរទេសពីរនាក់ បើករថយន្តស៊េរីទំនើបថ្មីស្រឡាង ទៅបុកក្បាលនាគពុះពេកទ្រូងផ្លូវបាក់អស់មួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.