មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកុងតឺន័របើកលឿនពេក ទៅកៀររថយន្តតាកូម៉ា រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ១ផ្ទាំង

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកទៅកៀររថយន្តតាកូម៉ាមួយគ្រឿងទៀតបណ្តាលឲ្យរថយន្តតាកូម៉ារេចង្កូតទៅបុករបាំងថ្មចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១ផ្ទាំងចំណែករថយន្តកុងតឺន័របើករត់ខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាជម្ពូវន្ត័ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតាកូម៉ាមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខកំពត2A-1624ធ្វើដំណើរទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរមកពីក្រោយបានកៀរថយន្តតាកូម៉ាផ្នែកខាងមុខខាងស្តាំបណ្តោយរថយន្តតាកូម៉ារេចង្កូតមកមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវបាក់អស់១ផ្ទាំងរីឯរថយន្តកុងតឺន័របានបើករត់គេចខ្លួនបាត់ស្រមោល។ចំណែករថយន្តតាកូម៉ាខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាសមវែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាក់លខណ្ឌពោធិសែនជ័យតងចាំដោះស្រាយគ្នានៅពេលក្រោយ៕
រថយន្តកុងតឺន័របើកលឿនពេក ទៅកៀររថយន្តតាកូម៉ា រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ១ផ្ទាំង រថយន្តកុងតឺន័របើកលឿនពេក ទៅកៀររថយន្តតាកូម៉ា រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ១ផ្ទាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:12:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.