មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូ ២ គ្រឿងប៉ះគ្នា ដួលខ្ទាតចូលរថយន្តកុងតឺន័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជួនទៅសង្រ្គោះនៅមន្ទីពេទ្យខណះជួបគ្រោះថ្នាក់ចរាចរម៉ូតូ២គ្រឿងប៉ះគ្នាហើយខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០២និង៤០ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ(សព) មានឈ្មោះ អ៊ុក វិចិត្រា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរបុគ្គលឹកនៅហាងកាហ្វេ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ដោយឡែកជនរងគ្រោះម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ(សព)ជិះម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា គ្មានស្លាកលេខបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានបើកវ៉ាជែងនិងរថយន្តកុងតឺន័រតែមិនផុតក៍ជ្រុលទៅប៉ះនិងដៃចង្កូតជាមួយនិងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០០៨ព័ណខ្មៅពាក់ស្លាកលេខស្វាយរៀ1B.1497 បើកបរដោយបុរសម្នាក់ក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយម៉ូតូទាំង២គ្រឿងដួលខ្ទាតជនរង(សព)ចូលទៅចំណែកផ្លូវកុងតឺន័រកិនស្លាប់ម្នាក់និងម្នាក់ទៀតបានរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យចំណែកសពសមត្ថកិច្ចបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយនៅពេលក្រោយ៕
ម៉ូតូ ២ គ្រឿងប៉ះគ្នា ដួលខ្ទាតចូលរថយន្តកុងតឺន័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ម៉ូតូ ២ គ្រឿងប៉ះគ្នា ដួលខ្ទាតចូលរថយន្តកុងតឺន័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.