មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រា បើករថយន្តបាឡែនបោះពួយទៅ បុករបងសាលារៀនបាក់អស់ ៣ផ្ទាំងរថយន្ត ខូចខាតមើលលេងយល់

ភ្នំពេញ៖ របងសាលាបឋមសិក្សា ឃ្មួញចំនួន៣ផ្ទាំងបានរងការខូចខាតបាក់ខ្ទិចខ្ទី​ណែករថយន្តម៉ាកការីបាឡែន១គ្រឿងបានរងការខូចខាតយ៉ាងដំណំមើលលេងយលមខណះអ្នកបើកបរ ស្រវឹងស្រា។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង១០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រឡើងទន់ខ្លនបើករថយន្ត កាមរីបាឡែនព័ណទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AH.2592 បោះពួយ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើបានរ៉េចង្កូតទៅស្តាំដៃបុកនិងរបងសាលារៀនឃ្មួញពេញទំហឹងបណ្តាលអោយបាក់អស់ចំនួន៣ផ្ទាំងតែម្តងចំណែករថយន្តរងការខូចខាតយ៉ាងដំណំតែសំណាងល្អអ្នកបើកបររថយន្តមិនមានរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុបាននាំខ្លួនអ្នកបើកបរនិងស្ទួចយករថយន្តបង្កទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕
ស្រវឹងស្រា បើករថយន្តបាឡែនបោះពួយទៅ បុករបងសាលារៀនបាក់អស់ ៣ផ្ទាំងរថយន្ត ខូចខាតមើលលេងយល់ ស្រវឹងស្រា បើករថយន្តបាឡែនបោះពួយទៅ បុករបងសាលារៀនបាក់អស់ ៣ផ្ទាំងរថយន្ត ខូចខាតមើលលេងយល់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.