មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លួចរថយន្តតាក់សុីម៉ែត្របានសម្រេច នៅខណ្ឌ៧មករា តែមកជាប់ខ្នោះប៉ូលីស នៅខណ្ឌទួលគោក

ភ្នំពេញ ៖ជនសង្ស័យ២នាក់ ក្នុងចំណោមបីនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល បឹកកក់២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរផ្លូវក្បែរវត្តនាគវន្ត័ តាមបណ្ដោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោល ដែលពាក់ព័ន្ធនិងករណីបន្លំលួចយករថយន្ត ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ទី១ ឈ្មោះ សឹុម សារិត ភេទប្រុស អាយុ៤5ឆ្នាំ និងមានមុខរបរសន្ត្តិសុខ ស្រុកកំណើត នៅភូមិសំរោងធំ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។ និងទី២ មានឈ្មោះ ណារិត ហៅងិន ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខរបបរើសអេតចាយ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងទៀតថា នៅពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាក Toyota Prus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T-6522 យកមកចតនៅការាស់សាំង សូគីមិុច វិមានសួរស្តី តាមបណ្ដោយផ្លូវនេរុ កែវផ្លូវលេខ២២៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយជនរងគ្រោះក៏បានឲ្យសោររថយន្តទៅជនសង្ស័យជាសន្ត្តិសុខខាងលើដើម្បីរៀបចំ ខណៈពេលនោះ ជនសង្ស័យក៏បានឆ្លៀតលួចយករថយន្តរបស់ជនរងគ្រោះ ព្រមទាំងដោះប្រព័ន្ធ GPS ចេញពីរថយន្ត ដើម្បីបំបាត់ការសង្ស័យ។ ដោយឃើញបាត់រថយន្តទៅយូរពេក ម្ចាស់រថយន្តក៏បានឆែករក ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យពីរនាក់ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២រួចញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
លួចរថយន្តតាក់សុីម៉ែត្របានសម្រេច នៅខណ្ឌ៧មករា តែមកជាប់ខ្នោះប៉ូលីស នៅខណ្ឌទួលគោក លួចរថយន្តតាក់សុីម៉ែត្របានសម្រេច នៅខណ្ឌ៧មករា តែមកជាប់ខ្នោះប៉ូលីស នៅខណ្ឌទួលគោក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.