មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គ្រោះថ្នាក់ចរាចរណ៍ពីរករណី កន្លែងតែមួយ បង្កឡើងដោយរថយន្តពីរគ្រឿង បុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ១ កង់ រថយន្តខូចខាតយ៉ាងដំណំ

​​​ ភ្នំពេញ៖ នៅវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ​ ២០១៩ មានករណីរគ្រោះថ្នាក់ចរាចរណ៍ពីរករណីកន្លែងតែមួយបង្ក ដោយរថយន្តពីរគ្រឿងបើករបរក្នុងស្ថានភាពស្រវឹង បុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់មួយកង់រថយន្តចូចខាតយ៉ាងដំណំតែបង្កឲ្យមានអ្នករងរបួស ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តបង្ក ទី​​១ម៉ាក ឡិចសុីសRX-300មួយគ្រឿងពណ៏សពាក់ស្លាកលេខភ្នំពេញ2AW-6706បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសបីនាក់ទៀត ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងទៅមុខលេងរួច។ខណះនោះក៍មានរថយន្តបង្កទី២ម៉ាក រថយន្តម៉ាស្តាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-8610បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតធ្វើដំណើរមកពីក្រោយបុកកន្លែងដដែរបណ្តាលឲ្យ ខូចខាតតិចតួចបន្ទាប់មករថយន្តបង្កមិនបានឈប់នៅនិងកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់មកដល់ចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករាត្រូវបានសមត្ថកិច្ចដេញចាប់បានមកវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ឲ្យ​សមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរថ់ងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
គ្រោះថ្នាក់ចរាចរណ៍ពីរករណី កន្លែងតែមួយ បង្កឡើងដោយរថយន្តពីរគ្រឿង បុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ១ កង់ រថយន្តខូចខាតយ៉ាងដំណំ គ្រោះថ្នាក់ចរាចរណ៍ពីរករណី កន្លែងតែមួយ បង្កឡើងដោយរថយន្តពីរគ្រឿង បុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ១ កង់ រថយន្តខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:57:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.