មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តវ៉ាជែងផ្លូវកោង រអិលធ្លាក់ចូលប្រឡាលូក្រឡាប់ផ្ងាជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាកូម៉ាមួយគ្រឿងវ៉ាជែងខ្វះកាប្រុងប្រយ័ត្នបណ្តាលរអិលដីភក់នៅតាមចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយកាយដាក់លូក្រឡាប់ផ្ងាជើងម្ខាងសំណាងល្អមិនមានរងរបួសដល់អ្នកបើកបរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១កក្តដាឆ្នាំ២០១៩ស្ថិតនៅខាងត្បូងស្ពានព្រែកជ្រៃប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ។
តាមប្រភពព័ត៌មាមពីកន្លែង ងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតា តាកូម៉ាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-9935ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបានវ៉ាជែងបណ្តាលឲ្យរអិលដីភក់នៅតាមចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយកាយដាក់លូក្រឡាប់ផ្ងាជើងម្ខាងតែមិនបង្កឲ្យអ្នកបើកបររងបូស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានពិនិត្យដោយមិនមានប៉ះដល់សម្បមត្តិប្រជាពលរដ្ឋនិងរបស់រដ្ឋទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលខ្លួនឯង៕
បើករថយន្តវ៉ាជែងផ្លូវកោង រអិលធ្លាក់ចូលប្រឡាលូក្រឡាប់ផ្ងាជើងម្ខាង បើករថយន្តវ៉ាជែងផ្លូវកោង រអិលធ្លាក់ចូលប្រឡាលូក្រឡាប់ផ្ងាជើងម្ខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.