មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវមិនអង្អង់ល្បឿន ជ្រុលម៉ូតូពេញទំហឹងរួចបើករត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីសRX-400hមួុយគ្រឿងបោះពួយក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុកម៉ូុតូមួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹងបណ្តាលឲ្យម៉ូតូខូចខាតយ៉ាងដំណំសំណាងល្អម្ចាស់ម៉ូតូរងបួសស្រាល។ចំណែករថយន្តបង្កបើករត់ទាំងបែកកង់ចំហៀងខាងឆ្វេងទាំងពីររាប់រយម៉ែត្រទៅមុខលេងរួចម្ចាស់ទុករថយន្តចោលរួចគេខខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៦ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ២៦១កែងនិងផ្លូវ១៨៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកឡិចសុីសRX-400hពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AM-5258ធ្វើដំណើរតាមបណ្តោយផ្លូវ១៨៦ទិសដៅពីលិចទៅកើតខណះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើមិនបន្ថយល្បឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១២ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BG-9395ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៦២ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្តាលឲ្យរងរបួសស្រាលចំណែកម៉ូតូខូចខាតយ៉ាងដំណំចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើកទាំងបែកកង់ចំហៀងខាងឆ្វេងទាំងពីររហូតមកដល់ចំណុចមុខខារ៉ាអូខេហេង ហេង ផ្កាយមាស២ តាមបណ្តោយផ្លូវ១១២កែងនិងផ្លូវ២២៥ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកទៅមុខលេងរួចបន្ទាប់មកម្ចាស់រថយន្តបានទុកចោលរួចគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញខណ្ឌចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តឆ្លងផ្លូវមិនអង្អង់ល្បឿន ជ្រុលម៉ូតូពេញទំហឹងរួចបើករត់ បើករថយន្តឆ្លងផ្លូវមិនអង្អង់ល្បឿន ជ្រុលម៉ូតូពេញទំហឹងរួចបើករត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.