មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីរថយន្តមិនពន្លត់ម៉ាសុីន ចុះទៅយកអីវ៉ាន់មួយភ្លេត ស្រាប់តែជនឆ្លៀតឱកាសលួចបើករថយន្តយកទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តRAV4មួយគ្រឿទៅយកអីវ៉ាន់នៅមុខ វិទ្យាល័យ បាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈចុះពីលើរថយន្តមិនបានពន្លត់ម៉ាសុីន ស្រាប់តែមានជនសង្ស័យលួចបើករថយន្តរបស់គាត់ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បុរសរងគ្រោះខាងលើមានឈ្មោះ ជៀប ចាន្ថា អាយុ៤៤ឆ្នាំ មុខរបបអ្នកបើករថយន្ត ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមសម្ដីបុរសរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-7017 ទៅយកអីវ៉ាន់នៅមុខ វិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខណះនោះ រូបគាត់ក៏បានចុះពីលើរថយន្តទាំងមិនបានពន្លត់ម៉ាសុីន ព្រោះគិតថានៅមិនយូរទេ គ្រានោះក៏មានជនសង្ស័យបានឡើងរថយន្តរបស់គាត់បើកចេញទៅបាត់ ធ្វើឲ្យរូបគាត់ភ័យ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទើបរូបគាត់ជាជនរងគ្រោះទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗ ។ ដោយសារតែរថយន្តរបស់គាត់មានភ្ជាប់ប្រព័ន្ធGPS ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានដល់ចំណុចគល់ស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក៏រកឃើញរថយន្តផ្លុងចោលក្នុងផ្ទះចាស់ដែលគេទុកចោល តែជនសង្ស័យបានគេចខ្លួនបាត់ស្រមោលទៅហើយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយមក សមត្ថកិច្ចជំនាញបានយករថយន្ត និងម្ចាស់ ទៅធ្វើឯកសារនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីប្រគល់រថយន្តឲ្យទៅម្ចាស់វិញ ៕
ចេញពីរថយន្តមិនពន្លត់ម៉ាសុីន ចុះទៅយកអីវ៉ាន់មួយភ្លេត ស្រាប់តែជនឆ្លៀតឱកាសលួចបើករថយន្តយកទៅបាត់ ចេញពីរថយន្តមិនពន្លត់ម៉ាសុីន ចុះទៅយកអីវ៉ាន់មួយភ្លេត ស្រាប់តែជនឆ្លៀតឱកាសលួចបើករថយន្តយកទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.