មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឈប់រថយន្តចាំមិត្តភក្តិ ត្រូវជនសង្ស័យឆក់ទូរសព្ទ័បានសម្រេច តែរត់មិនរួច​ដេញចាប់បានមកវិញ

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Reang Rover ឈប់ចាំមិត្តភក្តិខណៈចុះពីរថយន្ត លេីកទូរសព្ទ័ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង បានធ្វេីសកម្មភាពឆក់ទូរសព្ទ័បានសម្រេច ។
ហេតុការណ៍បានកេីតឡេីងកាលពីវេលាម៉ោង ១០និង៤៥ នាទី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចក្រោយផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
តាមសម្ដីជនរងគ្រោះបានរៀបរាប់ថា គាត់បានជិះរថយន្តម៉ាក Reang Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ BK-6768ឈប់ចាំមិត្តភក្តិនៅក្រោយផ្សារស្ទឹងមានជ័យថ្មី ដេីម្បីទៅញុាំអីជុំគ្នា ពេលនោះគាត់បានចុះពីឡានដេីរបានបន្តិច ស្រាប់តែមានជនសង្ស័យ១ក្រុមធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក I Phone MS Max បានសម្រេច ហេីយជនសង្ស័យព្យាយាមជិះគេចខ្លួនរហូតទៅដល់ផ្លូវបេតុង ភូមិទ្រា ១ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ត្រូវបានជនរងគ្រោះបេីកឡានដេញតាមពីក្រោយបានបុកម៉ូតូជនសង្ស័យឲដួល ឃាត់ម៉ូតូបាន ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ ។ ម៉ូតូដែលជនសង្ស័យធ្វេីសកម្មភាពឆក់នេះ គឺម៉ាក Scoopi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-8182 រីឯម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានធ្វេីការសួរនាំ និងបានយកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគបាលរដ្ឋបាល ស្ទឹងមានជ័យ ៣ និងកំណត់មុខសញ្ញា យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕
ឈប់រថយន្តចាំមិត្តភក្តិ ត្រូវជនសង្ស័យឆក់ទូរសព្ទ័បានសម្រេច តែរត់មិនរួច​ដេញចាប់បានមកវិញ ឈប់រថយន្តចាំមិត្តភក្តិ ត្រូវជនសង្ស័យឆក់ទូរសព្ទ័បានសម្រេច តែរត់មិនរួច​ដេញចាប់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.