មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តព្រូស បើកវ៉ាជែងធ្លាក់ផ្លូវទៅបុកបង្គូលភ្លើង សមត្ថកិច្ខមិនអើពើឲ្យម្ចាស់ស្ទូចរថយន្តយកទៅបាត់

ភ្នំពេញ៖ រថយន្ត​តូយូតា​ព្រូស​ មួយគ្រឿង​ បាន​បើក​វ៉ាជែង​គេ​ឯង​ តាម​ដង​ផ្លូវ​ រេចង្កូតធ្លាក់ផ្លូវទៅបង្គូលភ្លើងថ្នពេទំហឹង​ បណ្តាលរថយន្តបង្កខ្ទេចផ្នែកខាងយ៉ាងដំណំចំណែកបង្គូលភ្លើងថ្ន រងការខូចខាត​បែកតិចតួចសំណាងល្អអ្នកបើកបរតងរបួសស្រាល។ បែជា​សមត្ថកិច្ច​មូលដ្ឋាន​ មិន​អើពើ​​ រាយការណ៍ទៅជំនាញ។
ហេតុការណ៍នេះដែរបានកើតឡើង​កាលពីវេលាម៉ោង​ ៩-និង៣០យប់​ ថ្ងៃទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ស្ថិតនៅចំណុចមុខវត្ត​ឬស្សី​សាញ់​ ផ្លូវ​៥០ម៉ែត្រ​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ ។
​ រថយន្តបង្ករ​ម៉ាក​ តូយូតា​ ព្រូស​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AJ- 3152 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ ។
​តាម​ប្រភព​ព៍ត័​មាន​ ពីបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ សង្ស័យ​ស្រវឹង​ បានបើក​រថយន្ត​ម៉ាក់ តូយូតា​ព្រុស​ ពណ៌​សមួយគ្រឿង ​ ធ្វើដំណើរ​តាមផ្លូវ​ ៥០ម៉ែត្រ​ទិសដៅពី​ត្បូង​ ទៅជើងក្នុង​ល្បឿនលឿន​ រួចហើយបាន​វ៉ាជែង​ រថយន្តមួយគ្រឿងទៀតមកខាងស្តាំដៃ​បណ្តាលឲ្យ​រថយន្ត​ រេចង្កូត​ធ្លាក់ផ្លូវ​ជ្រុលទៅបុក​និង​បង្គោល​ភ្លើង​ថ្មមួយដើមទំហឹង​ បណ្តោយ​ រថយន្តវិលមួយជុំ ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ចំណែក​អ្នកបើកបររងរបួស​ តិចតួច​បានគេច​ខ្លួន​បាត់​​ ដោយ​ឡែក​បង្គោលភ្លើង​វិញ​ រងការខូចខាត​​បែក​​បន្តិចបន្តួច​ ។
​ ប្រភព​បាន​បន្ត​ទៀត​ បន្តិច​ក្រោយ​ឃើញ​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ ពីរទៅ​បីនាក់​ មិន​ដឹង​ជានិយាយ​អ្វី​ជាមួយនិងខាង​រថយន្ត​នោះទេ​បន្ទាប់មកក៍បាននាំគ្នាចេញពីកន្លែងកើតបេតុបាត់អស់ដោយមិនរាយការណ៍ទៅផ្នែកជំនាញនោះទេ។ ទើប​បណ្តាលអោយ​ ខាង​តំណាង​រថ​យន្ត​ ហៅរថយន្ត​មកស្ទូច​យក​រថយន្ត​បង្ករទៅ​បាត់​ ដោយ​មិន​ទទួល​ខុស​ត្រូវ​ លើ​ការ​ខូចខាត​របស់​សម្បត្តិ​រដ្ឋ​នោះ​ទេ​៕
រថយន្តព្រូស បើកវ៉ាជែងធ្លាក់ផ្លូវទៅបុកបង្គូលភ្លើង សមត្ថកិច្ខមិនអើពើឲ្យម្ចាស់ស្ទូចរថយន្តយកទៅបាត់ រថយន្តព្រូស បើកវ៉ាជែងធ្លាក់ផ្លូវទៅបុកបង្គូលភ្លើង សមត្ថកិច្ខមិនអើពើឲ្យម្ចាស់ស្ទូចរថយន្តយកទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.