មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូបីឥណ្ឌា របួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកត្រីចក្រយានយន្ត ពេញទំហឹងកៀបជាប់គ្នា បណ្តាលឲ្យក្មេងប្រុសអាយុទើបតែបាន ៨ខែម្នាក់ រងរបួសធ្ងន់ ត្រូូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ និងក្មេងចាស់ប្រុសស្រី ៦ នាក់ រងរបួសរលាត់ដៃជើងស្រាល រួចនាំគ្នារត់គេចខ្លួនបាត់អស់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៧ខែកក្តដាឆ្នាំ ២០១៩ស្ថិតនៅចំណុចខាងជើងវត្តឃ្មួញប្រមាណជាង២០០ម៉ែត្រ តាបណ្តោយ ផ្លូវភ្នំពេញហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេយុវជនម្នាក់រួមដំណើរនិងយុវជនពីរនាក់ទៀតបើករថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ស្លាលេខភ្នំពេញ2A-5754ធ្វើដំណើរទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងដើម្បីត្រឡប់ក្រោយបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HQ-8983បើកបរដោយបុរសម្នាក់រួមដំណើរនិងប្រពន្ធកូនប្រុសស្រី៤នាក់ប្អូនម្នាក់និងក្មួយអាយុ៨ខែម្នាក់ទៀតសរុបទាំងអស់៧នាក់បាធ្វើដំណើរទិសដៅពីជើងទៅត្បូងចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលរថយន្តនិងម៉ូតូកង់បីខ្ទាតមកចិញ្ចើមផ្លូវកៀបជាប់គ្នានិងរងរបួសក្មេងប្រុស អាយុ៨ខែម្នាក់រងរបួសធ្ងន់ត្រូវបនបញ្ជូនទៅសង្គ្រោះភ្លាមៗ។ចំណែកក្មេងចាស់ប្រុសស្រី៦នាក់ទៀតរងរបួសរលាត់ដៃជើងស្រាល។រីឯរថយន្តនិងម៉ូតូកង់បីរងកាខូចខាតយ៉ាងដំណំដូចគ្នា។ចំណែកអ្នកបើកបររថយន្តបង្ករួមនិងបក្ខពួកនាំគ្នារត់គេចខ្លួនបាត់ស្រមោលមន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បនទំនាក់ទំនងទៅសមត្ថកិច្ចជំនញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូបីឥណ្ឌា របួសធ្ងន់ស្រាល ៧នាក់ បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូបីឥណ្ឌា របួសធ្ងន់ស្រាល ៧នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.