មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចស្លៀកពាក់សុីវិលមួយក្រុម ដេញបង្ក្រាបបុរសម្នាក់ ផ្ទុះអាវុធ ២គ្រាប់ ផ្អើលសមត្ថកិច្ច ខណ្ឌមានជ័យ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចស្លៀក ពាក់សុីវិលមួយក្រុមជិះដោយរថយន្តនិងម៉ូតូជាច្រើនគ្រឿង ប្រដេញបង្ក្រាបបុរសម្នាក់មិនដឹងថាជាករណីអ្វីនោះទេឈានទៅដល់កាផ្ទុះអាវុធចំនួន២គ្រាប់ផ្អើលអស់ប្រជាពលរដ្ឋក៍ដូចជាសមត្ថកិច្ចខណ្ឌមានជ័យចុះមកសួរនាំ កាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ៦ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់មួយកន្លែង តាមបណ្តោយផ្លូវ ៣២BT កែងនឹងផ្លូវ ៣៧១(អតីត ផ្សារប៉សេចាស់) ក្នុងសង្កាត់បឹងទំពុន ២ ខណ្ឌមាមជ័យ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ នៅចំណុចទីតាំងកើតហេតុមានកម្មវិធីបង្កក់កូន ខណៈនោះក៏មានបុរសម្នាក់រត់ ទិសដៅពីត្បូងទៅជើង ហើយស្រែកថាជួយខ្លុំផង ដោយមិនដឹងថារឿងអ្វីនោះទេ​ រួចរត់ទៅចូលក្នុងរោងដែលមានភ្លៀវប្រុសស្រីជាច្រើននាក់ កំពុងហូបចុកនៅក្នុងកម្មពិធីបង្កក់កូននោះ។ ប្រភពដដែលបន្តទៀតថា ខណៈនោះភ្ញៀវដែលកំពុងហូបចុកមានការសង្ស័យ និងមើលសភាពមិនស្រួល ក៏បាននាំគ្នា ដេញចេញទៅក្រៅវិញ ស្រាប់តែលេចមុខកម្លាំងសមត្ថកិច្ចស្លៀកពាក់សុីវិលមួយក្រុម ជិះម៉ូតូ ៤គ្រឿង និងរថយន្ត ២គ្រឿងមានស្លាកលេខ នគរបាល មួយគ្រឿង​ផងដែរ ដោយមិនដឹងថា ជាសមត្ថកិច្ខនៅអង្គភាពណានោះទេ បានជិះដេញមកពីក្រោយ ហើយក្រុមអ្នកជិះម៉ូតូនោះសុទ្ធតែពាក់មួកឃ្លុប មើលមិនស្គាល់ មកដល់ចំណុចកើតហេតុ បានដកកាំភ្លើងបាញ់ ២គ្រាប់ ហើយបំរុងចូលទៅក្នុង រោងកម្មវីធីដែលមានភ្លៀវកំពុងហូបចុក ដើម្បីចូលទៅចាប់បុរសខាងលើនោះ​ តែបុរសនោះត្រូវបានភ្ញៀវដេញចេញក្រៅបាត់ហើយ។ ហើយអ្នកភូមិបន្តទៀត ដោយមិនដឹងថា បង្ក្រាបបទល្មើស អ្វីនោះទេ បន្ទាប់មកក៏បានប៉ះសម្តីជាមួយភ្ញៀង​ ចូលរួមកម្មវិធី និងផ្អើលអ្នកភូមិចោមរោមមើលមួយប្រាវ រួចប្រញាប់ប្រញាល់រើសសំបកគ្រាប់ដែលបានបាញ់បោះ តែមិនអស់បន្សល់នៅសំបកមួយគ្រាប់នៅនឹងកន្លែងកើតហេតុ រួចក៏បាននាំគ្នាឡើងជិះម៉ូតូ និងរថយន្តចេញពីកន្លែងកើតហេតុបាត់អស់ ចំណែកបុរសថា ជាជនសង្ស័យនោះបានរត់គេចខ្លួនបាត់ស្រមោល។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ គេសង្កេតឃើញលោក ម៉ែង វិមានតារា អធិការដ្ឋាននគរបាលមានជ័យ និងសមត្ថកិច្ចមូលដ្ឋាន បានចុះមកសួរនាំ និងយកវត្ថុតាងទុកធ្វើការស្រាវជ្រាវបន្ត៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចស្លៀកពាក់សុីវិលមួយក្រុម ដេញបង្ក្រាបបុរសម្នាក់ ផ្ទុះអាវុធ ២គ្រាប់ ផ្អើលសមត្ថកិច្ច ខណ្ឌមានជ័យ សមត្ថកិច្ចស្លៀកពាក់សុីវិលមួយក្រុម ដេញបង្ក្រាបបុរសម្នាក់ ផ្ទុះអាវុធ ២គ្រាប់ ផ្អើលសមត្ថកិច្ច ខណ្ឌមានជ័យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.