មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពិធីបុណ្យគំរប់ខួប ២ឆ្នាំ ស្រោចសុគន្ធវារី និងប្រកាសសនីយបត្រតែងតាំងព្រះចៅអធិការវត្ត វេឡុងវ័នរង្សីបារមីតាង៉ែត,,,

(ខេត្តព្រៃវែង)៖រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ អមដំណើដោយ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុកអភិបាលស្រុក និងអជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យខួបកំណើតវត្ត០២ឆ្នាំ ស្រោចសុគន្ធវារី និងប្រកាសសនីយបត្រតែងតាំងព្រះចៅអធិការវត្ត វេឡុងវ័នរង្សីបារមីតាង៉ែត ស្ថិតនៅឃុំកន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរឯកឧត្តមបានមានប្រសាសន៍សំណេះសំណាលពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនពុទ្ធបរិស័ទ និងថ្លែងអំណរគុណ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទដែលបានខិតខំប្រឹងប្រែង សាមគ្គីភាព ជាធ្លុងមួយធ្វើអោយសមិទ្ធផលនានា ក្នុងវត្តមានការរីកចំរើនជាបន្ដបន្ទាប់ សម្រាប់ជាកន្លែងទុកអោយបងប្អូនប្រជាពលរដ្ឋធ្វើបុណ្យទានផ្សេងៗ ។
ឯកឧត្ដមបានបន្ថែមទៀតថា វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន គឺដោយសារតែ មានការចូលរួមចំណែកពីពុទ្ធបរិស័ទ ក្នុងការរួមគ្នាកសាងនូវសមិទ្ធផលនានា ទាំងនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រទេសជាតិយើងបច្ចុប្បន្ន មានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យ ទាំងវត្ដអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្ពាន រោងចក្រសហគ្រាស ជាច្រើនដែលធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋមានភាពរីកចម្រើនគួរអោយកត់សម្គាល់ ទាំងនេះគឺដោយសារប្រទេសយើងមានសុខសន្ដិភាព និងស្ថេរភាពនយោបាយល្អប្រសើរ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ ត្រូវរក្សាឲ្យបាននូវសុខសន្តិភាពនេះ ដើម្បីបន្តចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យមានការរីកចម្រើនបន្ថែមទៀត និងសូមអោយអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ នឹងបញ្ហាគ្រឿងញៀនត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានជាដាច់ខាត។
ជាចុងបញ្ចប់ ឯកឧត្ដម និងលោកជំទាវ បាននាំយកនូវបច្ច័យប្រគេនព្រះចៅអធិកាវត្តចំនួន១,១៥០,០០០៛ និង៣,០០០$ សម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ៕គីមហៀប
ពិធីបុណ្យគំរប់ខួប ២ឆ្នាំ ស្រោចសុគន្ធវារី និងប្រកាសសនីយបត្រតែងតាំងព្រះចៅអធិការវត្ត វេឡុងវ័នរង្សីបារមីតាង៉ែត,,, ពិធីបុណ្យគំរប់ខួប ២ឆ្នាំ ស្រោចសុគន្ធវារី និងប្រកាសសនីយបត្រតែងតាំងព្រះចៅអធិការវត្ត វេឡុងវ័នរង្សីបារមីតាង៉ែត,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.