មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសពីរក្រុមទំនាស់គ្នា រឿងបើកម៉ូតូរោទ៍ឭៗ កើតជាជម្លោះហិង្សាកាប់ប្រហារគ្នា ជាច្រើនកាំបិត និងបាញ់ជាច្រើនគ្រាប់ រងរបួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖ បុរសមួយក្រុមមានគ្នាបួននាក់ ជិះម៉ូតូបី គ្រឿង មកឈប់នៅកន្លែងបុរសមួយក្រុមទៀត ដែលកំពុងផឹកសុីនៅតាមចិញ្ចើមផ្លូវ រួចរោទ៍ម៉ូតូខ្លាំងៗ ដាក់ទៅខាងភាគីម្ខាងទៀត កំពុងតែផឹកសុី កើតជាជម្លោះពាក្យសំដីដាក់គ្នា ឈានទៅដល់ប្រើហិង្សា ខាងភាគីម៉ូតូទាញកាំបិតកាប់ប្រហារ ទៅលើបុរសម្នាក់កំពុងផឹកសុីជាច្រើន កាំបិត និងបាញ់រះជាច្រើនគ្រាប់បណ្តាលឲ្យបុរសម្នាក់រងតបួសធ្ងន់ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ច្រកចូលកុងសុីកាប់គោ ក្បែរនឹងភោជនីយដ្ឋាន អែអូត ស្បូវ ​ក្នុងសង្កាជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ និងមិត្តភក្តិ ៤-៥នាក់ទៀត កំពុងផឹកចាក់បាស់យ៉ាងសប្បាយនៅចំណុចកើតហេតុ ខណៈនោះក៏លេចមុខជនដៃដល់ម្នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាកអឹមផ្លាស់ មកឈប់នៅកន្លែងដែលជនរងគ្រោះកំពុងផឹកសុី រួចបានរោទ៍ឭៗដាក់ តែខាងជនរងគ្រោះមិនតបតវិញទេ ស្រប់តែមួយសន្ទុះក្រោយមក ក៏មករោទ៍ម្តងទៀត រួចបានចេញទៅបាត់ លុះពេលមកលើកទៅ ៣ រោទ៍ម៉ូតូដាក់ម្តងទៀត ហើយភាគីម៉ូតូក៏ជាមនុស្សស្គាល់គ្នានឹងជនរងគ្រោះដែរ ហើយបានរោទ៍ជាសម្លេងខ្លាំងៗ ធ្វើអោយជនរងគ្រោះ ស្រែកថា ហែងឈប់សិនមើល! តែជនដៃដល់មិនឈប់ទេ បានជិះម៉ូតូចេញទៅបាត់ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមកម្តងទៀត មានទាំងបក្ខពួកចំនួនបីនាក់ និងម៉ូតូពីរគ្រឿង ម៉ាកសង់មួយគ្រឿង PCX មួយគ្រឿង មកឈប់នៅកន្កែងកើតហេតុមានទាំងអាវុធគ្រប់ដៃ ដូចជាដុំថ្ម កាំបិត និងកាំភ្លើង រួចជនដៃដល់ម្នាក់ដែលជិះម៉ូតូធំ ចូលទៅប្រតាយប្រតប់ជាមួយជនរងគ្រោះ ដោយមើលសភាពមិនឈ្នះ បានទាញកាំបិតកាប់ប្រហារទៅលើជនរងគ្រោះ ត្រូវបីកាំបិត ផ្ងាស ១កាំបិត ឆ្អឹងខ្នង១កាំបិត កញ្ចឹងក១កាំបិត បណ្តាលអោយរងរបួសធ្ងន់ ដេកក្នុងឈាម បន្ទាប់មកបក្ខពួកម្នាក់ទៀត ជិះម៉ូតូ PSX បានដក់កាំភ្លើងបាញ់គំរាម ៣-៤ គ្រាប់ បន្ថែមទៀត រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចទីតាំងកើតហេតុដើម្បីប្រមូលយបវត្ថុតាង ទៅរក្សាទុក និងធ្វើការស្រាវជ្រាវរកជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវប់ច្បាប់៕
បុរសពីរក្រុមទំនាស់គ្នា រឿងបើកម៉ូតូរោទ៍ឭៗ កើតជាជម្លោះហិង្សាកាប់ប្រហារគ្នា ជាច្រើនកាំបិត និងបាញ់ជាច្រើនគ្រាប់ រងរបួសធ្ងន់បុរសម្នាក់ បុរសពីរក្រុមទំនាស់គ្នា រឿងបើកម៉ូតូរោទ៍ឭៗ កើតជាជម្លោះហិង្សាកាប់ប្រហារគ្នា ជាច្រើនកាំបិត និងបាញ់ជាច្រើនគ្រាប់ រងរបួសធ្ងន់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.