មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តពីរគ្រឿងបើកមិនប្រយ័ត្ន បុកគ្នាត្រង់ចំណុចស្តុបបែកជាបួន ប្រកែកយកត្រូវរៀងៗខ្លួន

ភ្នំពេញ៖ រថយន្តឡិចសុីសGS300បុកជាគ្នាជាមួយ រថយន្តសាំយ៉ុងដឹងបន្លែងត្រង់ចំណុចស្តុបបែកជាបួនរងការខូចខាតយ៉ាងដំណំទាំងសងខាងតែមិនបង្កមានអ្នករងរបួសរួចប្រកែកគ្នាយកត្រូវរៀងៗខ្លួន។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវនេរុហ៍ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៍បានឲ្យដឹងថាមុនកើតគេឃើញប្តីប្រពន្ធពីរនាក់បើករថយន្តសាំយ៉ុងដឹកបន្លែរមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2AP-5604ធ្វើដំណើរតាមបណ្តោយផ្លូវនេរុហ៍ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្តុបភ្លើងខៀវបានចរាចរទៅមុខក៏បានបុកគ្នាជាមួយ​រថយន្តឡិចសុីសGS300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-0557បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងបានធ្វើដំណើតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតបុកបញ្ឆិតគ្នា ពេញទំហឹងបណ្តាលឲ្យរថយន្តទាំងគ្រឿងគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំបន្ទាប់មកភាគីទាំងសងខាងយកត្រូវរៀងៗខ្លួនចំណែកអ្នកបើកបររថយន្តឡិចសុីសGS300បានប្រាប់ថារូបគាត់បានផឹកស្រាអស់បួនកំប៉ុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យ ភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តសាំយ៉ុងមិនចង់មានរឿងវែងឆ្ងាយនិងប្រញាប់យកបន្លែងទៅលក់នៅស្រុកផងបានចេញសំណាងទៅឲ្យភាគីខាងរថយន្តឡិចសុីសGS300ចំនួន៦០មឺុនរៀលដើម្បីចញ្ចប់រឿង៕
រថយន្តពីរគ្រឿងបើកមិនប្រយ័ត្ន បុកគ្នាត្រង់ចំណុចស្តុបបែកជាបួន ប្រកែកយកត្រូវរៀងៗខ្លួន រថយន្តពីរគ្រឿងបើកមិនប្រយ័ត្ន បុកគ្នាត្រង់ចំណុចស្តុបបែកជាបួន ប្រកែកយកត្រូវរៀងៗខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.