មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថភ្លើងបុកលាន់ដូចរន្ទះ សំណាងល្អមិនមានអ្នករងរបួស

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនារីរូបស្រស់ជនជាតិខ្មែរ ២នាក់ទៀត បើករថយន្តឡិចសុីសមួយគ្រឿងឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវរថភ្លើងបុកចំពាក់កណ្តាលលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀង តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុចផ្លូវដែកផ្សារដីហុយ (តាមផ្លូវហាន់ណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយគ្រឿង បំណងបើកឆ្លងកាត់ផ្លូវហាន់ណូយទិសដៅពីលិចទៅកើត ដោយមានអ្នកប្រចាំការម្នាក់ពាក់ភ្លើងនៅលើក្បាល ជួយឲ្យសញ្ញាសម្រាប់រថភ្លើងឆ្លងកាត់ តែមិនបានទាញប៉ារ៉ាស់ទំលាក់នោះទេ ដល់ផ្លូវ ភ្នំពេញហាណូយផ្លូវរថភ្លើងឆ្លងកាត់ ក៏មានរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-4519 បើកបរដោយបុរសម្នាក់ជាជនជាតិចិនម្នាក់ ព្រមទាំងមាននារីជនជាតិខ្មែរ២នាក់រួមដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងឆ្លងកាត់មិនប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតចេញពីផ្លូវរថភ្លើងប្រហែល ១០ម៉ែត្រ រងការខូចខាតមួយចំហៀងយ៉ាងដំណំ ចំណែករថភ្លើងមិនខូចខាតនោះទេ តែសំណាងល្អមួយ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងកើតហេតុ ដោយភាគីខាងរថយន្តសូមយករថយន្ត ទៅជួសជុលដោយខ្លួនឯង តែខាងតំណាងរថភ្លើងមិនព្រមទើបសមត្ថកិច្ចហៅរថយន្តស្ទូយយកទៅកាិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថភ្លើងបុកលាន់ដូចរន្ទះ សំណាងល្អមិនមានអ្នករងរបួស បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថភ្លើងបុកលាន់ដូចរន្ទះ សំណាងល្អមិនមានអ្នករងរបួស Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.