រឿងនិទាន៖ សាសនា ព្រះកោនាគមនោ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រឿងនិទាន៖ សាសនា ព្រះកោនាគមនោ

ផ្សាយថ្ងៃទី ២៩ វិច្ឆិកា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ក្រោមស្តេចចក្រព័ន្ធតែមួយអង្គ តែលើគេរាប់លាននាក់, គ្រួសារមន្ត្រីបាយន្ត្រ ស្មោះត្រង់ គ្រប់៧ជំនាន់ ត្រូវបានពលបុរសមេទ័ពជ័យវរ្ម័ន ទាំង៦អង្គ(មេទ័ពជ័យទី៧មិនចូលរួមព្រោះ នៅមេត្តាល័យ), តាមព្យាបាទទ្រង់។
ជ័យវរ្ម័នទី៤ ងើបពីសន្លប់ឃើញព្រះនាងធម្មនន្តខ្លាំងក្លាពេកក៏គិត៖ មិននឹកស្មានថា៦នាក់វាយមិនឈ្នះ ព្រះនាងបាយន្ត្រ១នាក់សោះ។ ចង់ឈ្នះ មានតែបង្ខំផឹកថ្នាំពុលហើយ។”គិតរួចក៏រត់ទៅយកថូថ្នាំពុល ចេញមក។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះនាងធម្មនន្ត ក្រោកឈរសួរទៅពួកជ័យវរ្ម័នដួលឆ្អល់៖ តើនរណាបញ្ជាពួកឯងសម្លាប់ព្រះរៀមយើង? ឆ្លើយមក….
ជ័យវរ្ម័នទី៣ លុតជង្គង់៖ ទូលព្រះបង្គំ សារភាពហើយ, គឺមន្ត្រីព្រហ្មញ្ញមួយអង្គ បញ្ជាក្រាបទូល!
-មន្ត្រីព្រហ្មញ្ញមាន៥៤រូប, តើរូបមួយណាអោយប្រាកដ??
-ទូលព្រះបង្គំចាំច្បាស់ថា មន្ត្រីនោះ ជាអង្គឋានៈធំជាងគេ ក្នុងចំណោម៥៤រូបក្រាបទូល។
-ល្អណាស់។ បើពួកឯងចេះសារភាពបែបនេះតាំងពីយូរ ក៏មិនឈឺខ្លួនចឹងដែរ។ យើងទៅជំរះបញ្ជីជាមួយ អាមន្ត្រីព្រហ្មញ្ញរលួយ នោះសិន។ ចាំមកទូទាត់ជាមួយពួកឯងម្តងទៀត។
ជ័យវរ្ម័នទី៤ កាន់ថូថ្នាំពុល ឈរពាំងព្រះនាង ៖ ឈប់សិនព្រះនាង!!! ព្រះនាងដូចជាដឹងអាថកំបាំងប្រព័ន្ធមន្ត្រី សាសនាព្រហ្មញ្ញយើងច្រើនពេកហើយ។ -បើយើងដឹងវាយ៉ាងម៉េច? សាសនាពួកឯង នាំចូលពីឥណ្ឌា មកចក្រភពកម្ពុយើង, ច្របូកច្របល់លាយរួម ជាមួយព្រះពុទ្ធព្រះកោនាគមនោមក , ក្មែរទៅជាវង្វេងកាចសាហាវ។ យើងជាព្រះបាយន្ត្រគ្រប់គ្រង មេទ័ពជ័យទាំង៧អង្គដូចជាពួកឯង មិនដែលមានគំនិតអាក្រក់អ្វីនោះឡើយ។ តែពួកឯងយកគុណសងទោស ធ្វើកញ្ចាស់ព្រហ្មញ្ញទស្សរត្ន ឥណ្ឌាជាធំ មកបំពុលមេខ្លួនឯង តើសមទេ???
-ទស្សរត្នជាព្រះវិស្ណុលោក ដ៏អង់អាច។ ចេះវិជ្ជាមន្តអាគមឃុំព្រលឹង ចេះមន្តគាថា ការពារដ៏សាកសិទ្ធ។ ទូលបង្គំ សុខចិត្តបំរើទ្រង់គឺជាកិត្តិយសណាស់។ -អស់ឱ! ម្នាលកំដែងជ័យ។ សាសនាពួកឯងនាំពីឥណ្ឌាទើបតែចូលក្នុងសតវត្សទី៨នេះទេ។ ចំណែកសាសនាព្រះពុទ្ធ ព្រះកោនាគមនោក្មែរ ឈរជើងការពារកូនក្មែរតាំងសតវត្សទី១មក។ កុំអួតពេក។
-តែផ្តាស, ព្រះវិស្ណុយើង បានគ្របដណ្តប់ពិភពលោកតាំងពីរាប់លានឆ្នាំរហូតមកម្ល៉េះ។ ឥឡូវ ព្រះវិស្ណុ យើង បានចាប់កំណើតជាទស្សរត្ន។ នៅក្នុងនគរព្រះនេះ ទ្រង់នោះហើយគឺជាស្តេចរបស់យើង។
-ឯងមើលកែវភ្នេកឯងទៅ, សាហាវជាងសត្វទៅទៀត។ តើសព្វថ្ងៃ ឯងបំរើមនុស្សម្នាក់ រឺក៏បំរើជាតិក្មែរ?
-មិនបាច់និយាយអីទៀតទេ។ មេទ័ពជ័យទី៣ ទី៦ ចាប់គ្រៀកព្រះនាងអោយជាប់ យើងបញ្ច្រកថ្នាំពុល អោយទ្រង់សុគតពេលនេះ។
មេទ័ពកំដែងបាន ចាប់ព្រះនាងទាំងសងខាង , ព្រះនាង៖ លែងយើងទៅ, ពួកអារមើសគុណ…។ វាបានចូល ចាក់ថ្នាំពុលចូល មាត់ព្រះនាង ទាំងថូ។ តែព្រះនាងរើរួច ក៏បកប្រឆាំងតបត។ ដោយចាប់កាច់ក មេទ័ពជ័យទី៤នោះមុនគេ ស្លាប់មុនមួយរំពេច។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បន្ទាប់មក ទាញកាំបិតស្នៀតចាក់ដៃ មេទ័ពជ័យវរ្ម័នទី៣ ទី៦ ឈាមច្រោក ,ទ្រង់លេងអន្លាតត្រលប់ក្រោយ ទៅពួកកំដែង ងាប់ឈឹង។
ជ័យវរ្ម័នទី១ ដែលប៉ើងខ្ទាត រត់គេចពីព្រះនាង ,ព្រះនាងចូលទៅវាយកញ្ចឹងក ដួលខ្ពោក ចាក់សម្លាប់ដូចគ្នា។
ព្រះនាង បែកពពុះមាត់ ឈរមិននឹង ត្រូវប្រកាច់ ដោយថ្នាំពុលចូលក្នុងខ្លួន រើឡើងយ៉ាងខ្លាំង។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រឿងនិទាន៖ សាសនា ព្រះកោនាគមនោ រឿងនិទាន៖ សាសនា ព្រះកោនាគមនោ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.