មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទំនាយផ្កាយព្រះចន្ទ្រ បៀតបៀនផ្កាយព្រះសុក្រ

ផ្សាយថ្ងៃទី ២៧ មីនា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នៅថ្ងៃសុក្រ ទី ២៤ ខែ មីនា ២០២៣ ពេលល្ងាចចន្លោះម៉ោង 18:37 - 19:45 មានបាតុភូតព្រះចន្ទបាំងព្រះសុក្រ ដែលអាចមើលឃើញដោយភ្នែកធម្មតាបាន ។ តាមតម្រាគម្ពីរហោរាសាស្ត្របុរាណ ឈ្មោះ ព្ឬហត៑សំហិតាលោកប្រាប់មកថា ៖
भिन्नः सितेन मगधान्यवनान्पुलिन्दान् नेपालभृङ्गिमरुकच्छसुराष्ट्रमद्रान् । पाञ्चालकैकयकुलूतकपुरुषादान् हन्यादुशीनरजनानपि सप्त मासान् ॥४.२२॥
ប្រែជាសេចក្តីភាសាខ្មែរថា វង់រស្មីរបស់ព្រះចន្ទត្រូវបៀតបៀនហើយដោយព្រះសុក្រ ទំនាយថា នឹងបៀតបៀនពួកជនក្នុងដែនដីទាំងឡាយ មាន ពួកមគធៈ ពួកក្រិក ពួកព្លិន្ទៈ ពួកនេបាល ពួកព្ឬង្គិន៑ ពួកម្រក្ចឆៈ ពួកសុរាស្តរៈ ពួកមទ្រៈ ពួកបញ្ចាលៈ ពួកកៃកយៈ ពួកកុលូតកៈ ពួកព្ឬសភក្សៈ (ពួកមនុស្សព្រៃ) ឬសូម្បីពួកគន្ធារៈ នឹងទទួលទុក្ខទោសគ្រោះមហន្តរាយ ចំនួនវេលា ៧ ខែ ចាប់ពីថ្ងៃព្រះចន្ទ បាំងព្រះសុក្រនេះទៅ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
បើតម្រាបុរាណរបស់ខ្មែរព្យាករណ៍ថា បើព្រះខែបាំងព្រះសុក្រ នឹងមានគ្រោះភ័យ ភយន្តរាយដល់ប្រទេសមធុររាជទាំង ៤ គឺប្រទេសដែលមានសេដ្ឋកិច្ចធំៗ ទាំង ៤ ។ តាមសេចក្តីក្នុងគម្ពីរព្ឬហត៑សំហិតានិងតម្រាបុរាណរបស់ខ្មែរយើងនេះ នឹងមានភ័យទុក្ខទោសដល់ពួកជនទាំងឡាយចំនួន ៧ ខែ ចាប់ពីពាក់កណ្តាលខែនៃថ្ងៃព្រះចន្ទបាំងព្រះសុក្រនេះទៅ ។ តែយើងមើលផលរបស់ផ្កាយផង មិនត្រូវគិតតែតាមគម្ពីរព្ឬហត៑សំហិតានិងតម្រាបុរាណរបស់ខ្មែរនោះទេ ដោយមានផ្កាយសុភគ្រោះទាំង ២ គឺ ព្រះចន្ទ ព្រះសុក្រ នៅកុំគ្នាក្នុងរាសីជាមួយគ្នា​ឯមេសរាសី និងមានអង្សាតិច ដូច្នេះ បាតុភូតចម្លែកនេះអាចជាផលល្អសម្រាបពួកជនក្នុងដែនដីអាស៊ីទៅវិញក៏មាន នេះបើយើងមើលតាមផលផ្កាយនៅថ្ងៃមានព្រះចន្ទបាំងសុក្រនោះ ។ មួយទៀត ជាភាសាហៅរបស់មនុស្សសាមញ្ញទូទៅ មិនមែនជាក្បួនហោរាទេ ជាពាក្យហៅរបស់អ្នកស្រុក បើមានអ្នកណាកើតចំចន្លោះម៉ោង មានព្រឹត្តិការបាតុភូតចម្លែកៗ គេក៏នាំគ្នាហៅថា មនុស្សកើតថ្ងៃកេតុ ពាក្យនេះគ្រាន់ជាពាក្យហៅទេ ហើយព្រឹត្តិការចម្លែកៗ មានទាំងផលល្អ និងផលអាក្រក់ ដូចជាព្រះពុទ្ធជាម្ចាស់ប្រសូតមកស្រាប់តែផែនដីកក្រើកញាប់ញ័រ ដើមឈើចេញផ្កាមកឯងៗ មិនមែនក្នុងរដូវត្រូវផ្កា ក៏ហៅថា ព្រះអង្គទ្រង់ប្រសូតក្នុងព្រឹត្តិការចម្លែក ដែលហៅថា កេតុ ដែរ ហើយជាផលល្អណាស់ ដែលព្រះអង្គមានបុណ្យបានត្រាស់ជាព្រះពុទ្ធជាម្ចាស់ សម្តែងធម៌នាំឲ្យសត្វបានរួចផុតចាកទុក្ខក្នុងសង្សារវដ្តនេះ ។ ឯអង្គុលិមាល កើតក្នុងព្រឹត្តិការចម្លែកដូចគ្នា អាចហៅថា មនុស្សកើតចំពេលកេតុ ដូចគ្នា មានដាវ លំពែង ជាដើម លឺប៉ះគ្នាបញ្ចេញសំឡេងផូងផាំង ក៏កើតជាផលអាក្រក់ អង្គុលិមាលធំឡើងបានក្លាយជាមហាចោរយ៉ាងកាចសាហាវសម្លាប់មនុស្សរាប់ពាន់នាក់ឯណោះ ។
សង្ឃឹមថា ជាផលល្អសម្រាប់មនុស្សជាតិក្នុងភពផែនដីរបស់យើងនេះចុះ សូមបាបគ្រោះ ឧបទ្រព ឧត្បាត ទុក្ខ សោក ភយន្តរាយទាំងឡាយ ចូរជៀសចេញពីសាកលលោកនេះ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ឱម៑ នមោ ពុទ្ធាយ, ឱម៑ នមោ ធម្មាយ, ឱម៑ នមោ សង្ឃាយ, អសំវិសុលោអបុសពុភ សំវិធាបុកយប អាបាមចុប ទីមសំអំខុ ។ នេះជាបណ្តូលព្រះពុទ្ធគុណ និងបណ្តូលព្រះត្រៃបិដក បើភាវនារឿយៗនឹងបានទទួលសេចក្តីសុខ សេចក្តីចម្រើន គេចផុតចាកអន្តរាយទាំងពួង ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ទំនាយផ្កាយព្រះចន្ទ្រ បៀតបៀនផ្កាយព្រះសុក្រ ទំនាយផ្កាយព្រះចន្ទ្រ បៀតបៀនផ្កាយព្រះសុក្រ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:22:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.