តើពិភពលោកអាចគេផុតពីសង្គ្រាមលោកដែរឬទេ ?
ឥឡូវយើងនាំគ្នាមកមើលតម្រាហោរាសាស្ត្របុរាណ កាលផ្តើមសង្គ្រាមលោកលើកទី ២ នៅក្នុងគ.ស.១៩៣៩ យើងឃើញថា ព្រះកេតុ (៩) ដែលជាព្រឹត្តិការបង្ហាញគ្រោះមហន្តរាយ និងសង្គ្រាម នៅកញ្ញារាសី ហើយម្រឹត្យូវ (០) នៅឧសភរាសី កាលណោះ ក៏បង្កឲ្យកើតមានសង្គ្រាមលោកលើកទី ២ ឡើង ។ ឥឡូវមកដល់ខែមីនា គ.ស.២០២៣ យើងសង្កេតមើលតម្រាហោរាសាស្ត្របុរាណទៀតឃើញថា ព្រះកេតុ (៩) នៅកញ្ញារាសី ហើយម្រឹត្យូវ (០) នៅឧសភរាសីទៀត មិនតែប៉ុណ្ណោះ ព្រះសៅរ៍ (៧) នៅកុម្ភរាសី មានកម្លាំងឧបត្ថម្ភដល់រាហូ (៨) នៅមេសរាសីទៀតផង ។ បើមើលតាមតម្រានេះ សង្គ្រាមលោកអាចនឹងផ្ទុះឡើងក៏អាចថា បាន ។
ដូច្នេះ សូមបងប្អូនចម្រើនធម៌មេត្តា ករុណា ចំពោះគ្នានឹងគ្នា ធ្វើបុណ្យចម្រើនភាវនា សូមឲ្យមានសេចក្តីសុខ សេចក្តីចម្រើន បើក្នុងចិត្តយើងមានសន្តិភាព ក្នុងលោកនេះ ក៏មានសន្តិភាពដូចគ្នា ។
ការមើលតម្រាគ្រាន់តែជាការដាស់ស្មារតី ឲ្យបងប្អូនធ្វើអំពើល្អ វាមិនជាការពិតក៏មាន ។ តម្រាដែលខ្ញុំនិយាយមកនេះ សូមកុំជឿអី វាគ្រាន់តែជាគ្រឿងចំណាំតៗគ្នា វាគ្រាន់តែជាបាតុភូតធម្មជាតិប៉ុណ្ណោះ ដូចថ្ងៃទី ២៤ ខែ មីនា ២០២៣ នេះ មានព្រះចន្ទរះឡើងបាំងផ្កាយសុក្រ បើតាមក្បួនតម្រាថា មានគ្រោះភ័យអន្តយរាដល់ប្រទេសមហាអំណាច ដែលជាប្រទេសមានសេដ្ឋកិច្ចធំៗ តាមពិតគ្រាន់តែជាបាតុភូតធម្មជាតិទេ បងប្អូនកុំជឿអីណា ។ អ្វីដែលនិយាយមកនេះ គ្រាន់តែជាតម្រាចារចំណាំតៗគ្នា គ្មានគោលស្ថានច្បាស់លាស់អីទេ ។ (ប្រភព Facebook Vann Chansaren)

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
3:25:00 PM
Rating:
No comments: