ភ្នំពេញ៖ ស្ត្រីម្នាក់វ័យ ៣៥ ឆ្នាំ បានដើរផង រត់ផង យំផង បំណងមកលោតទឹក នៅស្ពាន ជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតនោះ តែបាន កងរាជអាវុធហត្ថ ខណ្ឌ និងប្រជាការពារ ខណ្ឌជ្រោយចង្វារ ដែលប្រចាំការនៅ គោលដៅគល់ស្ពាននោះ ចាប់ឃាត់សួរនាំ ទើបដឹងថា ដោយសារតែគាត់ញៀនល្បែង ខ្លាំងពេក គ្មានលុយស្រង់ដើម គ្មានលុយ យកទៅសងប្តីក្រោយ និងដោយសារមក ដេកផ្ទះសំណាក់ជាមួយប្តីមុន ដើម្បីលួង លោមរកលុយឲយគាត់មិនបាន ព្រោះតែ យកលុយពីប្តីក្រោយ ទៅលេងល្បែង កាសុីណូនៅបាវិតចាញ់ខ្ទេចគ្មានសល់។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ១ នឹង ១០ នាទីរសៀល ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចស្ពាន ជ្រោយចង្វារថ្មី ភូមិដើមគ សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ។
ប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីដែល ញៀនល្បែងនោះឈ្មោះ ហេង រី អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិស្វាយតាណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណែកឯប្តីក្រោយមានឈ្មោះ សៀ គល់ អាយុ ៣៤ ឆ្នាំ មុខរបរ ជាងដែក រស់នៅជាមួយគ្នា រីឯប្តីមុនឈ្មោះ ភុំ អ៊ុន អាយុ ៥៨ ឆ្នាំ មុខរបរ អតីតមន្ត្រីពន្ធដា នៅបាវិត រស់ភូមិកំពង់ភ្នំ ឃុំលើកដែក ខេត្តកណ្តាល។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ IOS
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ស្ត្រីញៀនល្បែងបានអោយដឹងថា ខ្លួនបាន យកប្តីមុនកាលពី ១០ ឆ្នាំមុន ហើយចំណងដៃ ស្នេហ៍រវាងពួកគាត់ទាំង ២នាក់ ទទួលបានកូន១ ហើយការរស់ក៏មិនសូវ ចុះសម្រុងនឹងគ្នា ដោយសារតែប្តីមុន មិនបាននាំគ្នារកសុីអីទេ គិតតែនាំលេងល្បែង ទីបំផុតក៏រលាយទ្រព្យសម្បិត្តិហិនហោចអស់គ្មានសល់។ ក្រោយមកពួកយើងទាំង ២ នាក់ ក៏ចាប់ផ្តើមចែកផ្លូវគ្នាកាលពី ៨ ខែមុន ហើយគាត់ក៏មានប្តី១ទៀត ដែលរស់នៅស្រុក ជាមួយគ្នា ដោយប្តីក្រោយគាត់ប្រកបរបរ ជាជាងដែក។
ស្ត្រីខាងលើបានបន្តទៀតថា កាលពីមុន បុណ្យអុំទូក គាត់បានយកលុយប្តីជាង ៣០០ ដុល្លារ ទៅលេងល្បែងនៅកាសុីណូក្រុងបាវិត ហើយក៏ចាញ់ខ្ទេចអស់គ្មានសល់ មិនដឹងបាន លុយឯណាយកទៅសងប្តីក្រោយ ក៏ទូរស័ព្ទ ហៅប្តីមុនទៅដេកផ្ទះសំណាក់ ដើម្បី លួងលោម ប្តីមុនឱ្យរកលុយទៅស្រង់ដើម ដោយឱ្យប្តីមុនយកម៉ូតូរបស់កូនទៅបញ្ចាំ តែកូនមិននៅ ទើបគ្មានលុយអោយនាង ហើយនាងខឹងក៏រត់ទៅលោតទឹកសម្លាប់ខ្លួន តែត្រូវប្តីតាមឃាត់ដោយឱ្យម៉ូតូឌុបនាង ទៅដាក់បេនឡាន ដើម្បីជិះឡានទៅផ្ទះវិញ តែនាងមិនទៅរត់មកលោតទឹកម្តងទៀត ក៏ត្រូវកងរាជអាវុធហត្ថខណ្ឌ និងប្រជា ការពារ ខណ្ឌជ្រោយចង្វារ ឃាត់យកមក ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយណែនាំឱ្យសាច់ញាតិមកយកត្រឡប់ទៅផ្ទះវិញ៕ ស៊ីន កុសល
ញៀនល្បែងខ្លាំងពេករកលុយស្រង់ដើមមិនបាន សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:

No comments: