រឿងបតិព្វតា​វិមា​ន​ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រឿងបតិព្វតា​វិមា​ន​


(ព្រះ​មោ​គ្គល្លាន​សួ​រ​ថា​) ពួក​ក្រៀល​ ក្ងោក​​ ហង្ស​ នឹង​តា​វ៉ៅ​ មាន​អនុ​ភាព​ជា​ទិព្វ​ មាន​សម្លេង​ពី​រោះ​ មក​ប្រ​ជុំ​គ្នា​ វិមាន​នេះ​ជា​ទី​ត្រេក​អរ​ ដេរ​ដាស​ដោយ​ផ្កា​វិចិត្រ​រចនា​យ៉ាង​ច្រើន​ ដែល​ជន​ប្រុស​ស្រី​សេ​ព​គប់​ហើយ​ ម្នាល​ទេវ​ធី​តា​ មាន​អនុ​ភាព​ច្រើន​ នាង​នៅ​ក្នុង​វិមាន​​នោះ​ ពួក​ស្រី​អប្សរ​ទាំង​ប៉ុ​ន្មាន​ មាន​ឫទ្ធិ​និមិ្មត​រូប​ច្រើន​ រាំ​ច្រៀង​ រីក​រាយ​ ដោយ​ជុំ​វិញ​ ម្នាល​ទេ​វ​ធី​តា​ មានអនុ​ភាព​ច្រើន​ នាង​បាន​ដល់​នូវ​​ឫ​ទិ្ធ​យ៉ាង​នេះ នាង​កាល​​ដែល​កើត​ ជា​មនុស្ស​ បាន​ធ្វើ​បុណ្យ​អ្វី​ នាង​មាន​អនុ​ភាព​ដ៏​រុង​រឿង​យ៉ាង​នេះ​ ទាំង​សម្បុរ​របស់​នាង​ ក៏​ភ្លឺ​ច្បាស់​​សព្វ​ទិស​ តើ​ដោយ​សារ​ហេតុ​អ្វី ។
ទេវ​តា​នោះ​ ដែល​ព្រះ​មោ​គ្គល្លាន​សួរ​ហើយ មាន​ចិត្ត​ត្រេក​អរ​ លុះ​ព្រះ​មោ​គ្គល្លាន​សួរ​ប្រ​ស្នា​ហើយ​ ​ក៏​ដោះ​ស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា ៖ ខ្ញុំ​កាល​ដែល​កើត​ ជា​មនុស្ស​ ក្នុង​ពួក​មនុស្ស​ មាន​សេច​ក្តី​គោរ​ព​ប្តី​ មិន​មាន​ចិត្ត​កើត​ឡើង​ក្នុង​បុរស​ដទៃ​ ខំ​រក្សា​ប្តី​ ដូច​ជា​មាតា​រក្សា​កូន ខ្ញុំ​ទុក​ណា​ជា​មាន​សេច​ក្តី​ក្រោធ​ ក៏​មិន​បាន​ពោល​ពាក្យ​អា​ក្រក់​ (​ចំពោះ​ប្តី​) ខ្ញុំ​បាន​តាំង​នៅ​ក្នុង​ពាក្យ​សច្ចៈ​ បាន​លះ​បង់​ពាក្យ​កុហក​ ជា​អ្នក​ត្រេក​អរ​ក្នុង​ទាន​ មាន​អត្ត​ភាព​សង្រ្គោះ​ (ដោយ​សង្គ​ហ​វត្ថុ​ទាំង​ឡាយ​) មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ឲ្យ​បាយ​ ទឹក​ ឲ្យ​ទាន​ដ៏​ធំ​ទូលាយ​ ដោយ​សេចក្តី​គោរ​ព​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែ​ប​នោះ ព្រោះ​ដំណើរ​នោះ​ ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ក្នុង​ទី​នេះ​ផង​ ភោ​គៈ​ទាំង​នោះ​ ក៏​កើត​ឡើង​ ដល់​ខ្ញុំ​ផង​ ។ បពិត្រ​ភិក្ខុ មាន​អនុ​ភាព​ច្រើន​ ខ្ញុំ​សូម​ទូល​លោក​ថា​ ខ្ញុំ​កាល​ដែល​កើត​ជា​មនុស្ស​ បាន​ធ្វើ​បុណ្យ​ណា ខ្ញុំ​មាន​អនុ​ភាព​រុង​រឿង​ យ៉ាង​នេះ​ ទាំង​សម្បុរ​របស់​ខ្ញុំ​ក៏​ភ្លឺ​ច្បាស់​ សព្វ​ទិស​ ដោយ​ផល​បុណ្យ​នោះ ។ រឿង​បតិព្វតា​វិមា​ន​
ត្រឡប់ក្រោយវិញ
រឿងបតិព្វតា​វិមា​ន​ រឿងបតិព្វតា​វិមា​ន​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.