មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តទៅបុកម៉ូតូឈប់ទិញត្រសក់ទុំរងរបួសបាក់ដៃឆ្វេងធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ បុរសស្រវឹងស្រាបើក រថយន្តរបស់ក្រុមហ៊ុនចិនសាងសងផ្លូវ លឿនពេក បានជ្រុលទៅបុកម៉ូតូស្ត្រីម្នាក់ កំពុងតែឈប់ទិញត្រសក់ទុំពេញទំហឹង បណ្ដាលអោយបោកផ្ទាប់នឹងខឿនផ្លូវ រងរបួសបាក់ដៃរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ២៣ ខែ កក្ដដា ឆ្នាំ ២០១៦ ទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចមុខ ផ្សាកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក TRiTON ពណ៌ខ្មៅ ពាក់ ស្លាកលេខ AT-1520043 របស់ក្រុមហ៊ុន ចិនសាងសង់ផ្លូវ ទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងស្រាជោក លុះមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុក ម៉ូតូគុប ពណ៌ទឹកបិុច ពាក់ស្លាកលេខ ភ្នំពេញ 1CM-8812 ឈប់លើចិញ្ចើមផ្លូវ កំពុងតែ ទិញត្រសក់ទុំពេញទំហឹង បណ្ដាលអោយម៉ូតូ កៀបជាប់មុខរថយន្ត ហលយស្ត្រីនោះផ្លោង បោកទៅនឹងខឿនផ្លូវ រងរបួសបាក់ដៃស្ដាំរង របួសធ្ងន់ ត្រូវបានសាច់ញាតិដាក់រុឺម៉កម៉ូតូ យកទៅ សង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្ត បានព្រមព្រៀងសង់សំណងអោយទៅភាគីខាងម៉ូតូចំនួន ៦៥០ ដុល្លារ ដើម្បីបញ្ចប់នៅ កន្លែងកើតហេតុ។ ស៊ីន កុសល

ស្រវឹងស្រាបើករថយន្តទៅបុកម៉ូតូឈប់ទិញត្រសក់ទុំរងរបួសបាក់ដៃឆ្វេងធ្ងន់ធ្ងរ ស្រវឹងស្រាបើករថយន្តទៅបុកម៉ូតូឈប់ទិញត្រសក់ទុំរងរបួសបាក់ដៃឆ្វេងធ្ងន់ធ្ងរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.