មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផឹកស៊ីស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់រងរបួសធ្ងន់

ភ្នំពេញ៖ ព្រូឡាន និងមេការឃ្លាំងស្តុកទំនិញ មួយកន្លែង បានផឹកសុីជាមួយគ្នា រហូតធ្លាក់ ភ្នែករៀងៗខ្លួន ស្រាប់តែមានទំនាស់ពាក្យ សំដីនឹងគ្នាតឹងមាត់ តឹងក រហូតបានដក កាំបិតសាំងគីម មកចាក់ទៅលើជនរងគ្រោះ ចំនួន ២ កាំបិត ដោយចំក្រោមឃ្លៀក ខាងឆ្វេង១កាំបិត និងចំពងស្វាស ១ កាំបិត រងរបួសធ្ងន់ ត្រូវបានតៃកុង និងព្រូឡាន មួយឯទៀត នាំគ្នាដឹកជនរងគ្រោះទៅ កាន់មន្ទីរពេទ្យរុស្សុីដើម្បីជួយសង្គ្រោះ។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកមកសាកសួរប៉ុស្តិ៍កាកាប។

ហេតុការណ៍បានកើតឡើង កាលពីវេម៉ោង ១១ នឹង ២៥ នាទីយប់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្ថិតនៅក្នុង ឃ្លាំងស្តុកទំនិញ ភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អោម រ៉ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានមុខរបរ ជាមេការឃ្លាំងស្តុក ទំនិញ ស្នាក់នៅក្នុងឃ្លាំង មានស្រុកកំណើត ភូមិព្រីង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះឈ្មោះ ហុត ឃីម ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានមុខរបរ ព្រូរថយន្តឃ្លាំង ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រងរបួសមុតក្រោម ឃ្លៀកខាងឆ្វេងជ្រៅ និងមុតស្បែកពងស្វាស ជិតធ្លាយគ្រាប់ពង ភ្លាមនោះដែរសង្ស័យបាន ព្យាយាមគេចខ្លួន ប៉ុន្តែត្រូវបាន តៃកុង រថយន្ត និងព្រូរថយន្ត នាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះវិញត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពទ្យ្មសូវៀត ដើរម្បីជួយ សង្គ្រោះអាយុជីវិតជាបន្ទាន់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ផ្កាយព្រឹក

ផឹកស៊ីស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់រងរបួសធ្ងន់ ផឹកស៊ីស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 2:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.