មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកបុកគូទរថយន្តដឹកទឹកកកចតចិញ្ចើមផ្លូវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ៖  បុរសពីរនាក់ បើកម៉ូតូ លឿនពេក មើលអត់ឃើញ ក៏ជ្រុលទៅបុក គូទរថយន្តចំពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាលម្នាក់ទៀតរងរបួសជាទំធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ នឹង ២៥ នាទី យប់ទៀបភ្លឺ ឈានចូលថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវលេខ ៥៨៩ ទិសដៅ ពីកើតទៅឡិច ចំណុចកើតហេតុ ជាប់នឹង ការាស់សាំងតេលា ស្ថិតនៅក្នុង សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុខពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកូរ៉េ ដឹកទឹកកក មួយគ្រឿង ពណ៌ស បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-3710 តាម បណ្ដោយផ្លូវលេខ ៥៨៩ ទិសដៅត្បូងទៅជើង
លុះមកដល់ចំណុចកើតហេតុខាងលើ ម្ចាស់រថយន្តបានអែបរថយន្តជាប់នឹងចិញ្ជើមផ្លូវ ដើម្បីឈប់ដាក់ទឹកកកឲ្យម៉ូយតាមផ្ទះ ដោយសារម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ពំុមានដាក់ស្លាកឲ្យជាសញ្ញាអ្វីនោះទេ  មួយសន្ទុះក្រោយមកស្រាបតែមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ បើកបរដោយ បុរសពីរនាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CP-1981 ស្របទិសគ្នា មកពីក្រោយក្នុង ល្បឿនយ៉ាងលឿន ហើយគាប់ជួននឹងផ្លូវ ងងឹតផង មើលមិនឃើញ បានបុកគូទ រថយន្តចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ភ្លាមៗនោះជនរងគ្រោះត្រូវបានដឹកបញ្ជូនតាមរថយន្តសាមុយឯកជន ទៅព្យាលបាល នៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ កន្លែងកើតហេតុ រួចធ្វើការវាស់វែង ហើយ យកម៉ូតូ និងទៅរក្សាទុកនៅ ស្នងការដ្ឋាន នគរបាលចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយបន្តនៅពេលក្រោយ។ ថូ ផល្លី

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើកម៉ូតូលឿនពេកបុកគូទរថយន្តដឹកទឹកកកចតចិញ្ចើមផ្លូវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បើកម៉ូតូលឿនពេកបុកគូទរថយន្តដឹកទឹកកកចតចិញ្ចើមផ្លូវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.