មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសរត់រុឺម៉កម៉ូតូម្នាក់ ត្រូវរថយន្តបុកពីក្រោយរងរបួសធ្ងន់

រាជធានីភ្នំពេញ៖ បុរសម្នាក់បើករុឺម៉កម៉ូតូ ក្នុងល្បឿនមធ្យម ត្រូវរថយន្តមួយមិនស្គាល់ម៉ាក បើកមកពីក្រោយស្របគ្នា ក្នុងល្បឿនលឿន ដូចហោះ បុកពេញទំហឹងចំហៀងខាងឆ្វេង បណ្ដាលឲ្យធ្លាក់ពីរុឺម៉ករងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង ៩ នឹង ៥០ នាទីយប់ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ ៥៩៨ ត្រង់ចំណុច ផ្លូវរថភ្លើង ត្រឡោកបែក ស្ថិតក្នុង សង្កាត់ទឹក ល្អក់ ១ ខណ្ឌទួលគោក។

តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាអ្នករត់រុឺម៉កម៉ូតូមួយគ្រឿង មិនមាន ស្លាកលេខ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុច កើតហេតុខាងលើ មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកស្របទិសគ្នា មកពី ក្រោយយ៉ាងលឿន បានជ្រុលទៅបុកពេញ ទំហឹងចំខាងឆ្វេងបណ្ដាលឲ្យផ្លោងចេញពីម៉ូតូរុឺម៉ក រងរបួសធ្ងន់ធ្ងូរ សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តគ្លីនិកឯកជនហុងហាក់ដឹក យកទៅសង្គ្រោះភ្លាមៗចំណែករថយន្តបង្ក បានបើករត់បាត់ស្រម៉ោល រីឯរុឺម៉ករងការ ខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់យករុឺម៉កទៅរក្សាទុកនៅ អធិការដ្ឋាន ខណ្ឌទួលគោក រងចាំសាច់ញាតិ មកទទួលយកទៅផ្ទះវិញ៕ ស៊ីន កុសល

បុរសរត់រុឺម៉កម៉ូតូម្នាក់ ត្រូវរថយន្តបុកពីក្រោយរងរបួសធ្ងន់ បុរសរត់រុឺម៉កម៉ូតូម្នាក់ ត្រូវរថយន្តបុកពីក្រោយរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:13:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.