មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិនខឹងនារីមេការខារ៉ាអូខេផឹកស្រាមិនអស់បង្កអំពើហឹង្សាផ្អើលរាត្រី


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ក្នុងចំណោមមួយក្រុម​ ចូលទៅកំសាន្តក្នុង ហាងខារ៉ាអូខេ ហើយគ្រាន់តែគេមក ជល់កែវគួរសម និងហូមមិនអស់ ព្រោះនាង ឈឺពោះចង់ចូលបន្ទប់ទឹក បែរទៅជាបង្ក អំពើហិង្សា វាយនារីមេការ និងសន្តិសុខ ម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីយប់ កណ្តាល អាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៦ ត្រង់ចំណុចក្នុងហាងខារ៉ាអូខេ អង្គសំរិទ្ធិ (អាគារថ្មី) ស្ថិតក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ លីនដា ភេទស្រី អាយុប្រមាណជា ២៨ ឆ្នាំ មុខរបរជា នារីមេការ ស្នាក់នៅម្ដុំសណ្ឋាគារ ស ស្ថិតក្នុង សង្កាត់ផ្សារអូឫស្សី ៣ ខណ្ឌ៧មករា។ ចំណែកឯជនបង្កជាជនជាតិចិន មិនស្គាល់ឈ្មោះ មុខរបរបុគ្គលិកសាងសង់ ស្ពានអាកាសនៃក្រុមហ៊ុន សៀងហៃ គ្រុប មុខងារជាវិស្វករសាងសង់ស្ពានអាកាស នៅម្ដុំស្តុបផ្សារដីហុយតាមផ្លូវសហព័ន្ធរុស្ស៊ី។

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជាជនជាតិចិនមួយក្រុមមានគ្នា ៦ នាក់ បានចូលទៅច្រៀងសប្បាយកំសាន្ត នៅក្នុងហាងខារ៉ាអូខេខាងលើ ហើយក្រោយ មកពេលកំពុងតែអង្គុយផឹកសុីសប្បាយ ក៏មាននារីមេការខាងលើ បានមកជល់កែវ ដើម្បីគួរសមភ្ញៀវ នៅពេលជល់កែវរួច ជនជាតិចិននោះ បានផឹកអស់ពីកែវ ហើយឃើញកែវស្រានារីមេការមិនទាន់ផឹកអស់ ក៏បង្ខំអោយផឹកអោយអស់ ទើបបាន ពេលនោះដោយសារតែជនរងគ្រោះឈឺពោះចង់ចូលបន្ទប់ទឹក នាងក៏ប្រញាប់ទៅទាំងផឹក ស្រាក្នុងកែវមិនទាន់អស់ តែនារីនោះថា នាងនឹងផឹកអោយអស់ ពេលនាងមកពី បន្ទប់ទឹកវិញ នៅពេលនោះជនបង្កនៅ តែមិនព្រមអោយជនរងគ្រោះទៅបន្ទប់ទឹកនោះទេ គឺទាល់តែផឹកអស់ទើបអោយទៅ បន្ទប់ទឹក តែជនរងគ្រោះព្យាយាមអង្វរ សំពះថែមទៀតផង នៅតែជនបង្កមិន អោយទៅដដែល ហើយបន្តិចក្រោយមកជន បង្កបានបោចសក់ទះកំផ្លៀងនារីរងគ្រោះ ដែលជាហេតុធ្វើអោយនាងទ្រាំមិនបាន ក៏បានតដៃវិញតែមិនឈ្នះ ហើយជនបង្កបាន យកដបស្រាមកវាយចំក្បាលជនរងគ្រោះ បណ្ដាលអោយពក ហើយពេលនោះទើប សន្តិសុខម្នាក់ដែលធ្វើការនៅទីនោះបានចូលមកជួយឃាត់តែត្រូវបានជនបង្កវាយ ហើយជាន់ក្បាលពោះផ្ទប់ទៅនឹងដីថែមទៀតផង និងបង្កអោយខូចខាតសំភារៈ នៅក្នុងបន្ទប់នោះគឺត្រូវបែកតុមួយទៀត បើតាមប្រភពដដែលបានបន្តថា ក្រុមភ្ញៀវដែលមកច្រៀងកំសាន្តខាងលើ គឺគ្មានសីលធម៌ក្នុងខ្លួននោះទេ ពេលខ្លះ ពួកគេ យកដៃច្របាច់កំប៉ះគូទ និងលាត់ សំពត់នារីទាំងអស់ដែលនៅក្នុងនោះថែមទៀតផង អ្វីដែលគួរអោយអាម៉ាស់បំផុតនោះ ជនរងគ្រោះត្រូវបានជនបង្កវាយរហូតរាគអាចម៌ដាក់សំពត់ថែមទៀតផង។
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
ក្រោយពេលកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនបញ្ជូនទៅកាន់ ប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកល្អក់ ២ ដើម្បីធ្វើការសាកសួរ ហើយ ហើយបើតាម សម្ដីសមត្ថកិច្ចមូលដ្ឋានធ្វើការសាកសួរទៅ ជនបង្កវិញ បាននិយាយថា រូបគេជា អនិកជនជនជាតិចិន ហើយចូលមកលេង កំសាន្ត និងចាយលុយអញ្ចឹង ហើយរូបគេ មានសិទ្ធិ ដោយគេអាងខ្លួនឯងគឺជា អតិថិជន។ ក្រោយមកជនបង្កបាន និយាយ សុំទោសជនរងគ្រោះ និងព្រមសងសំណង ចំនួន ២០០$ ដើម្បីបញ្ចប់រឿងដើម្បីកុំអោយ វែងឆ្ងាយ។ ស៊ីន កុសល
ជនជាតិចិនខឹងនារីមេការខារ៉ាអូខេផឹកស្រាមិនអស់បង្កអំពើហឹង្សាផ្អើលរាត្រី ជនជាតិចិនខឹងនារីមេការខារ៉ាអូខេផឹកស្រាមិនអស់បង្កអំពើហឹង្សាផ្អើលរាត្រី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.