បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោក បានឃាត់ខ្លួនយុវជនម្នាក់ រកឃើញសោរអក្សតេ សម្រាប់កាច់.កម៉ូតូ រួមនឹងវត្ថុតាងមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១៥ នាទីថ្ងៃទី ១៩ ខែ ខែ សី ហា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ ២០០៤ ត្រង់មុខចំណុចឃ្លាំងលក់ រថយន្តលេខ ៣២៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឃាត់ខ្លួនយុវជន កម្លាំងសមត្ថកិច្ច កំពុងតែចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ក្រោយមកស្រាប់តែបាន ឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-6236 ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវ លេខ ២០០៤ ទិសដៅពីត្បូងទៅជើង លុះមក ដល់ចំណុចកើតហេតុខាងលើ បានវាក់នឹង កម្លាំងសមត្ថកិច្ច កំពុងតែអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក ដោយមានការសង្ស័យ កម្លាំងបានត្រួតពិនិទ្យនៅលើដងខ្លួនយុវជនម្នាក់នេះ ក៏ប្រទះឃើញឧបករណ៍មួយចំនួន ដូចជាសោរសំរាប់កាច់-ក ម៉ូតូមួយកំប្លេ ជនសង្ស័យឈ្មោះ ស៊ុំ វាសនា ស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
ក្រោយកើតហេតុ យុវជនសង្ស័យ ត្រូវបាន សមត្ថិច្ចនាំខ្លួន រួមទាំងវត្ថុតាងមួយចំនួន និងម៉ូតូមួយគ្រឿង យកទៅកាន់អធិការរដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំបន្ត។ ថូ ផល្លី
ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
ឃាត់ខ្លួនយុជនម្នាក់រកឃើញសោរកាច់.កម៉ូតូមួយកំប្លេ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:30:00 PM
Rating:
No comments: