បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌទួលគោក ចុះបង្ក្រាបអ្នកចែកចាយគ្រឿងញៀន បានមនុស្ស ៥ នាក់ និងដកហូតបាន ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ៨ កញ្ចប់តូច កាលពីវេលាម៉ោង ៩ នឹង ២០ នាទីយប់ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦ ស្ថិតក្នុងទឹកល្អក់ ១ និងបឹងកក់ ១ ខណ្ឌួទួលគោក ។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
សមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យខាងលើ សមត្ថកិច្ចឃាត់ខ្លួននៅ កន្លែងផ្សេងគ្នា ទីមួយសមត្ថកិច្ចបានឃាត់ ជនសង្ស័យបួននាក់ ដែលជិះម៉ូតូចូលកន្លែង ត្រួតពិនិត្រជាតិអាកុលឆែកអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍នៅចំណុចផ្លូវលេខ ៨៩៥ ក្នុងសង្កាត់ទឹកល្អក់ ១ ដោយឆែករកឃើញ ថ្នាំញៀន បានបួនកញ្ចប់តូច ហើយចំណែក ម្នាក់ទៀតសមត្ថកិច្ចបានឃាត់ខ្លួននៅផ្លូវរទះភ្លើង ក្នុងសង្កាត់បឹងកក់ ១ ដោយមានការ សង្ស័យ សមត្ថកិច្ចក៏ឃាត់ខ្លួនធ្វើការឆែកឆេ ក៏ឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន បួនកញ្ចប់តូច ដែលនៅជាប់ខ្លួនជនសង្ស័យ នោះ។
បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក កំពុងចាត់ចែង អ្នកចែកចាយនិងប្រើរប្រាសគ្រឿងញៀន ទាំង ៥ នាក់ ខាងលើនេះ រងចាំបញ្ចូនទៅ តុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕ ស៊ីន កុសល
ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
ជនសង្ស័យជាអ្នកចែកចាយគ្រឿងញៀន ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:
No comments: