មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់ពីរនាក់ រថយន្តក្រឡាបផ្ងារជើងច្រង៉ាង


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ៖ យុវជនពីរនាក់បើម៉ូតូ លឿនពេក ជ្រុលទៅបុករថយន្ត NiSSAN ប្រភេទរថយន្តដឹកខ្សាច់បើកដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅក្នុងល្បឿនលឿនដូចគ្នា ចំពីមុខពេញទំហឹងបណ្ដាលអោយយុវជនពីរនាក់ផុងលលាដ៍ស្លាប់ភ្លាមៗ ឯរថយន្ត ក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ៤០ នាទីយប់ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវណតប៊្រិត ត្រង់ចំណុចមុខរោងចក្រកាត់ដេរ ជីវិនមួយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមានគ្នាពីរនាក់ បើកម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DH-0768 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿ ន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត NiSSAN ពាក់ស្លាកលេខ តាកែវ 3A-1750 បើកដោយយុវជនម្នាក់ បញ្ច្រាស់ទិសដៅគ្នា ពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា បានជ្រុលទៅបុកគ្នា ចំពីមុខពេញទំហឹងអូសទាំងម៉ូតូទាំងមនុស្សប្រហែល ២០ម៉ែត្រ បានជ្រុះយុវជនពីរនាក់ រណូករណែលផុងចំភ្នែកដល់លលាដ៍ស្លាប់ទាំងពីរនាក់គួរអោយរន្ធត់ជាពន់ពេក ហើយ រថយន្តមិនទាន់អស់ល្បឿន ទៅបុកគំនរដី បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាងទៅមុខលែងរួច ភ្លាមៗនោះម្ចាស់រថយន្ត បានធាក់កញ្ចក់រថយន្តអោយបែកវៀរចេញ មកខាងក្រៅគេចខ្លួនបាត់ស្រមោល។
សពជនរងគ្រោះទីមួយមានឈ្មោះ អាខ្មៅ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានមុខរបរ ធ្វើសំណង់ ស្នាក់នៅទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ខេត្តព្រៃវែង ទី ២ មានឈ្មោះ ណាន ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានមុខរបរបញ្ចូលហ្គាស ស្នាក់ទួលពង្រ ដូចគ្នា មានស្រុកកំណើតនៅ ខេត្តកំពង់ចាម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហជាមួយជំនាញធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅកាន់ការិយាល័យចរាចរណ៍ ជើងគោកស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយជាក្រោយ ចំណែកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់ពីរនាក់ រថយន្តក្រឡាបផ្ងារជើងច្រង៉ាង រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់ពីរនាក់ រថយន្តក្រឡាបផ្ងារជើងច្រង៉ាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.