មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូទៅបុករថយន្តធុនធំស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោម ពីរនាក់ បានស្លាប់ ខណៈពេលជិះម៉ូតូទៅបុករថយន្ត ធុងធំមួយគ្រឿង កាលពីវេលាម៉ោង ៣ នឹង ២០នាទីយប់ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំណុចស្តុប ណតប្រ៊ីជ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-0581 ជិះដោយបុរសពីរនាក់ ក្នុងល្បឿនយ៉ាងលឿនដូចហោះ តាម បណ្តោយផ្លូវ ២០០៤ ក្នុងទិសដៅពីលិចទៅ កើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តមួយគ្រឿង សង្ស័យជារថយន្តធុនធំ មិនចាំភិនភាគ បានបើកតាមផ្លូវណតប្រ៊ីត ក្នុងទិសដៅ ពីជើងទៅត្បូង ចំហៀងខាងឆ្វេង បណ្ដាល អោយជនរងគ្រោះម្នាក់ដែលជាអ្នកឌុបរងគ្រោះបែកមុខខ្ទេច បែកខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯម្នាក់ទៀត រងរបួសធ្ងន់ និងម៉ូតូខូចខាតមួយកំណាត់មុខ ទាំងស្រុង ភ្លាមៗនោះរថយន្តខាងលើ បានបើរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល នៅសល់តែជនរងគ្រោះទាំងពីរនាក់ ម្នាក់ដេកស្លាប់ និងម្នាក់ម្នាក់ទៀត ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា សពដែលស្លាប់ខាងលើមានឈ្មោះ ចាន់ ថូ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលម្ដុំមន្ទីរពេទ្យរុស្ស៊ី មានស្រុកកំណើត ភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀត ដែលរងរបួសធ្ងន់ជិះពីក្រោយមានឈ្មោះ សុទ្ធ ពុទ្ធា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរជាង សំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា ស្រុកកំណើតជាមួយគ្នា។
ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
បើតាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះទើបតែចេញ ពីលេងផ្ទះមិត្តភក្ដិនៅម្ដុំពោធិ៍ចិនតុង ហើយក្រោយមក ជិះម៉ូតូបំណងត្រឡប់ទៅ ផ្ទះជួលវិញ ក៏ត្រូវបាជួបគ្រោះថ្នាក់ចរាចរណ៍ តែម្ដងទៅ។
ក្រោយពេលកើតហេតុ សពត្រូវបាន សាច់ញាតិ ដឹកបញ្ជូនយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត ។ ស៊ីន កុសល
ជិះម៉ូតូទៅបុករថយន្តធុនធំស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ជិះម៉ូតូទៅបុករថយន្តធុនធំស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.