បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូស្លាប់បុរសម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូស្លាប់បុរសម្នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្ត TUDRA លឿនដូចហោះ បានជ្រុលទៅបុក បុរសម្នាក់ កំពុងបើកម៉ូតូបណ្ដាលឲ្យដួលបោកក្បាល នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៥០នាទីយប់ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចជិតឃ្លាំង ថៃប៊ុនរ៉ុង ក្នុងភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរប្រុសស្រីពេញ ឡាន បើករថយន្តមួយគ្រឿង ម៉ាក TUDRA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2N-7778 បើកតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿន លឿនដូចហោះ ខណៈមកដល់ចំណុច កើតខាងលើ បានជ្រុលទៅបុកម៉ូតូ ឌ្រីមសង់ 013 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Q-6092 បើកដោយបុរសម្នាក់ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ពីជើងទៅត្បូង ពេញទំហឹង បោកនឹងថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុ គួរអោយអាណោចអធម ចំណែករថយន្ត បង្កមិនព្រមឈប់ទទួល ខុសត្រូវ ព្យាយាមបើករត់ទាំងបែកកង់ រហូតដល់រង្វង់មូល ចោមចៅ ទើបសមត្ថកិច្ចឃាត់បាន រថយន្ត និងតៃកុងរថយន្តតែម្ដង។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តៃកុងរថយន្តបង្កមានឈ្មោះ ហម ចាន់ដារ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរ ជាបុគ្គលិកក្រុមហ៊ុនអេស៊ីលីដា ស្នាក់នៅ ផ្ទះលេខ ១៨៩ ផ្លូវជាតិលេខ ៥ ភូមិរំចេក ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ គឹម ភារិទ្ធ ភេទ ប្រុសអាយុ ២១ ឆ្នាំ មានស្រុកកំណើត នៅភូមិកំពុងទួល ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យករថយន្តបង្ក និងតៃកុង ព្រមទាំងម៉ូតូរងគ្រោះ ទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ ឯសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រណី៕ ស៊ីន កុសល
បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូស្លាប់បុរសម្នាក់ បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូស្លាប់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:44:00 PM Rating: 5

No comments:

Powered by Blogger.