សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបគ្រឿងញៀន ដកហូតបានថ្នាំញៀនមួយចំនួនធំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបគ្រឿងញៀន ដកហូតបានថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៧នាក់  ដកហូតបាន ថ្នាំញៀនមួយចំនួនធំ រួមនឹងឧបករណ៍ មួយចំនួន ក្នុងរង្វង់ប្រតិបត្តិការណ៍ ២ ផ្សេងគ្នា នៃការចុះបង្ក្រាបករណីគ្រឿងញៀន កាលពីរសៀលថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចទីតាំងមិនរៀបរយមួយកន្លែង លើផ្ទៃទឹក ស្ថិតក្នុងភូមិលូ និងភូមិឡកំបោ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀន ខណ្ឌឬស្សីកែវ បានអោយដឹងថា ជនសង្ស័យ ដែល​សមត្ថកិច្ច​​ឃាត់ខ្លួននោះ ទី១ ឈ្មោះ ហុង ឆេងពៅ អាយុ ៣៩ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទី២ ឈ្មោះ វេង កុងយិន អាយុ ៣៦ ឆ្នាំ មុខរបរធ្វើជាងកង្ហារ ស្នាក់ភូមិផ្សារលិច សង្កាត់ព្រែព្នៅ​ ខណ្ឌព្រែកព្នៅ ទី៣ ឈ្មោះ អី លូ អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅគីឡូម៉ែត្រលេខ ៩​ ក្នុងសង្កាត់ ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ និងម្នាក់ទៀតឈ្មោះ ស្រី ពៅ ​អាយុ ១៧ ឆ្នាំ​ មុខរបរធ្វើការរោងចក្រ​ ស្នាក់នៅគីឡូ៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ចំណែក ៣ នាក់ផ្សេងទៀត សមត្ថកិច្ច កំពុងសាកសួរសាវតាជាតិ។
នាយផ្នែកគ្រឿងញៀន ខណ្ឌឬស្សីកែវ រូបនេះ បានបន្តអោយដឹងថា នៅក្នុងរង្វង់ ប្រិតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបាន ដកហូតថ្នាំញៀនមេតំហ្វេតាមីនប្រភេទម៉ាទឹកកក ចំនួន ១០០ កញ្ចប់ ក្នុងនោះធំ ចំនួន ៥កញ្ចប់ និងឧបករណ៍គ្រឿងញៀន មួយចំនួនធំទៀតផងដែរ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បច្ចុប្បន្នជនសង្ស័យទាំងនោះ ត្រូវបានកម្លាំង ជំនាញបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បី រៀបចំកសាងសំណុំរឿង​បញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់៕
គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ក្នុងថ្ងៃទី ២១ ខែ ធ្នូ ទើបកន្លងទៅថ្មីៗ ក្នុងសង្កាត់ស្វាយប៉ាកនេះ កម្លាំងអធិការដ្ឋាន ខណ្ឌឬស្សីកែវ សហការនិងនគរបាលប៉ុស្តិ៍ ទើបចុះបង្ក្រាបករណីគ្រឿងញៀនបាន មុខសញ្ញាម្នាក់ដកហូតថ្នាំញៀនបានចំនួន ២១កញ្ចប់៕ ស៊ីន កុសល
សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបគ្រឿងញៀន ដកហូតបានថ្នាំញៀនមួយចំនួនធំ សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបគ្រឿងញៀន ដកហូតបានថ្នាំញៀនមួយចំនួនធំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.