ភ្នំពេញ៖ ជនសង្ស័យ ៣ នាក់ បានធ្វើ សកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះ បានសម្រេចហើយ ជិះម៉ូតូរត់គេចមិនរួច ត្រូវជាប់ខ្នោះសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ នឹង ៣០ នាទីយប់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវ ៤៣២ កែង ១៥៥ ស្ថិតក្នុងសង្កាត់ទួលទំពូង ១ ខណ្ឌចំការមន។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
ជនសង្ស័យទី១ មានឈ្មោះ នូ រ័ត្ន ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៩៩ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យទី ២ មានឈ្មោះ ចាញ់ ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ
ទី ៣ មានឈ្មោះ តូម៉ា អាយុ ១៩ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជិតផ្សារវៀតណាម ។
ជនសង្ស័យទី ២ មានឈ្មោះ ចាញ់ ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ
ទី ៣ មានឈ្មោះ តូម៉ា អាយុ ១៩ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជិតផ្សារវៀតណាម ។
ចំណែកនារីរងគ្រោះមិនត្រូវបានគេស្គាល់ ឈ្មោះនោះទេ គ្រាន់តែដឹងថា ស្នាក់នៅ ស្ទឹងមានជ័យ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមសាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ជិះម៉ូតូម្នាក់ឯង ម៉ាក ZOOMER-X ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1CM-2149 ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ជនសង្ស័យ ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FF-9476 មកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះ បានសម្រេចបណ្ដាលអោយជនរងគ្រោះ ដួលម៉ូតូរលាត់ដៃ ភ្លាមៗនោះនារីរងគ្រោះ បានលើកម៉ូតូជិះដេញតាមហើយស្រែកថាចោរៗ ពេលនោះបានឮដល់កម្លាំង សមត្ថកិច្ចដែលកំពុងល្បាតនៅក្បែរនោះ ក៏បានបោះដៃតាមវិទ្យុទាក់ទង ដេញតាម ចាប់ធ្វើឲ្យជនសង្ស័យភ័យជិះម៉ូតូដួលក្រលិតមុខមាត់ ចាប់បានទាំង ៣នាក់ ហើយយក បានកាបូប និងទូរស័ព្ទ មកវិញតែបាត់លុយ ៥០ដុល្លារ។
ក្រោយកើតហេតុ កម្លាំងអាវុធហត្ថបាននាំ ជនសង្ស័យទាំង ៣នាក់ មកសួរនាំនៅប៉ុស្តិ៍ នគរបាលទួលទំពូងទី១ ខណ្ឌ ចំការមន និងកសាងសំណុំរឿងបញ្ជួនទៅតុលាការ
ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
ឆក់កាបូបបានហើយរត់មិនរួច ត្រូវសមត្ថកិច្ចចាប់បាន ៣នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
10:46:00 PM
Rating:

No comments: