មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាលប្រុសស្រី ៣នាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនពេក មិនប្រយ័ត្ន បានទៅទាក់ដៃចង្កូតម៉ូតូ មួយគ្រឿងទៀត ដែលបើកស្របទិសដៅគ្នា បណ្តាលឲ្យដួលចូលទៅផ្លូវម្ខាងទៀត ត្រូវបានម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់ស្រាលប្រុសស្រីបីនាក់ ចំណែកម៉ូតូកៀប ជាប់គ្នាទៅមុខលែងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ត្រទ្បោកបែក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជិះម៉ូតូមួយគ្រឿងម៉ាក ភូសា ពណ៌លឿងលាយខ្មៅ គ្មានស្លាកលេខ ជិះតាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានទាក់ដៃចង្កូតនិងម៉ូតូមួយទៀត បណ្តាលឲ្យដួលអូសទៅខាងចំណីផ្លូវម្ខាងទៀត ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ឈាមជ្រូក ជិះដោយបុរសម្នាក់ រួមដំណើរនិងសង្សារម្នាក់ទៀត បញ្ចាស់ទិដៅគ្នាពីជើងទៅត្បូង បានបុកពេញទំហឹងធ្វើឲ្យខាង ម្ចាស់ម៉ូតូធូដេ រងរបួសធ្ងន់ ចំណែកម្នាក់ទៀតជាស្រីដែលត្រូវជាសង្សារ រងរបួសស្រាល ចំណែកម្ចាស់ម៉ូតូធំភូសា រងរបួសស្រាល ឯអ្នករងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះភ្លាមៗ ឯម៉ូតូទាំងពីរកៀបជាប់គ្នា និងរងការខូចខាតដួចគ្នា។
ខណ:ពេលនោះមានជនសង្សយ័ពីរនាក់ ជិះម៉ូតូគ្រឿងម៉ាកនិក មិនចាំស្លាកលេខ បានមកពីក្រោយ និងបានធ្វើសកម្មភាពឆក់កាបូបលុយ ពីស្ត្រីដែលជាជនរងគ្រោះថ្នាក់ចរាចរណ៍ជិះគេចខ្លួនបាត់ស្រមោល ហើយជនរងគ្រោះបានប្រាប់អ្នកសាព័ត៌មានថា នៅក្នុងកាបូបដែលបាត់បង់មានលុយចំនួន ១០០ដុល្លារ និងឯកសារមួយចំនួនផងដែរ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ និងបានវាស់វែងនិងទាញម៉ូតូទាំងពីរគឿងដែលកៀបជាប់គ្នា ឲ្យចេញពីគ្នា តែមិនចេញគ្នាសោះ ធ្វើឲ្យខាងម្ចាស់ម៉ូតូភូសា ឃើញសមត្ថកិច្ចទាញម៉ូតូខ្លួនឯងខ្លាំងពេកខ្លាច មានការខូចខាតបានជេរទៅសមត្ថកិច្ច និងបានលោតទៅវាយតែត្រូវបានប្រជាជនឈរមើលឃាត់ទាន់ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងបានយកម៉ូតូទាំងពីរ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បើកម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាលប្រុសស្រី ៣នាក់ បើកម៉ូតូទាក់ដៃចង្កូតគ្នាដួលត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាលប្រុសស្រី ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.