មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូគេចពីស្ទាវមួយក្រុម ជ្រុលទៅបុកដើមឈើស្លាប់ម្នាក់ រងរបួសធ្ងន់ និងស្រាលពីរនាក់

ភ្នំពេញ៖ យុវជនបីនាក់បើកម៉ូតូ១គ្រឿង ត្រូវបានក្រុមស្ទាវ ១ក្រុម ដេញកាប់ពីក្រោយធ្វើអោយយុវជនទាំងបីនាក់ ភ័យរេចង្កូតទៅបុកដើមឈើ បែកក្បាលស្លាប់ភ្លាមៗម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យម្នាក់ស្រាល
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅតាម បណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខធានាគារអេស៊ីដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
យោងតាមជនរងគ្រោះដែលរងរបួសស្រាល បានអោយដឹងថា មុនពេលកើតគេមានគ្នាបីនាក់ បើកម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FT-4928 ទិសដៅពីជើងទៅត្បូង ខណៈពេលនោះមានស្ទាវ ១ក្រុម ជិះម៉ូតូពីបីគ្រឿង មកពីក្រោយប្រដាប់ដោយដាវ សាម៉ូរ៉ៃ ធ្វើអោយគេភ័យ បានរេចង្កូតទៅបុកដើមឈើលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលអោយមិត្តភក្តិ ម្នាក់បែកក្បាលស្លាប់ នៅកន្លែង និងម្នាក់ទៀត របួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះចំណែករូបគាត់ របួសស្រាលមិនបានទៅមន្ទីរពេទ្យទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ បានទាក់ទងរកសាច់ញាតិ អោយមកយកសាកសពទៅ ធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី ចំណែកម៉ូតូជនរងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក
នៅការិយាល័យចរាចរណ៌ផ្លូវគោក រងចាំសាច់ញាតិយកឯកសារ និងប្រគល់ជូនវិញ៕ ស៊ីន កុសល
បើកម៉ូតូគេចពីស្ទាវមួយក្រុម ជ្រុលទៅបុកដើមឈើស្លាប់ម្នាក់ រងរបួសធ្ងន់ និងស្រាលពីរនាក់ បើកម៉ូតូគេចពីស្ទាវមួយក្រុម ជ្រុលទៅបុកដើមឈើស្លាប់ម្នាក់ រងរបួសធ្ងន់ និងស្រាលពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.