មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យពីរនាក់ឆក់ទូរស័ព្ទបានហើយរត់មិនរួចត្រូវសមត្ថកិច្ចចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ពីរនាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ជាសិស្សសាលាមិនបានសំរេច កាលពីវេលាម៉ោង ៥ នឹង ៣០ ល្ងាច ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ ១២៨ (ផ្លូវ កម្ពុជាក្រោម) ទល់មុខហាងលក់ភីហ្សា ខុមម៉ូនី នៅក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ យ៉េន សុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួលផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរ សិស្សនៅ សាលារៀន អាសុីអឺរ៉ុប មានស្រុកកំណើត នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់ជិះម៉ូតូគ្រឿង ម៉ាក លែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-7604 ចេញពីផ្ទះដើម្បីទៅរៀន នៅសាលាអាសីុអឺរ៉ុប ជិះពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុខាងលើ ក៏បានលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-4437 ជិះមកពីក្រោយស្របទិសដៅគ្នា បានធ្វើសកម្មភាពលូកឆក់យកទូរស័ព្ទដៃ មួយគ្រឿង ម៉ាកសាមសុងកាទ្បាក់សុី ណូតស្រុី ដែលជនរងគ្រោះ ដាក់ទុកនៅនឹង ខ្លុបម៉ូតូខាងមុខ បានសំរេច ភ្លាមៗនោះ ជនរងគ្រោះក្រឡេកឃើញទាន់ បានទាញដៃ និងប្រតាយប្រតប់គ្នា ហើយស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យបានទ្បើង ជិះម៉ូតូគេចខ្លួន មកដល់ចំណុចដីទ្បូត៍ បឹងកំផ្លោកមួយកន្លែងនៅក្រោយសាលា ព្រះយេស៊ូ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ក៏បានផ្តួលម៉ូតូចោល ហើយរត់ ចូលក្នុងបឹងកំផ្លោក ត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក សហការណ៍ជាមួយកម្លាំង សមត្ថកិច្ច ខណ្ឌសែនសុខ ព័ទ្ធចាប់បានម្នាក់ ត្រូវបានប្រជាជនស្វាគមន៍ម្នាក់មួយដៃមួយជើង នៅដង្ហើមចង្រិតរួចប្រគល់អោយ សមត្ថកិច្ចចំណែកបក្ខពួកម្នាក់ទៀតរត់បាតជើងសព្រាតគេចខ្លួនបាត់ស្រមោលតែម្ដង។

បច្ចុប្បន្នជនសង្ស័យ និងម៉ូតូជាមធ្យាបាយ ធ្វើសកម្មភាព ត្រូវបាននាំខ្លួនមកអធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីធ្វើកំណត់និងកសាង សំណំុរឿងទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់។ រីឯជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចដឹកមកដាក់ពាក្យបណ្ដឹងផងដែរ។ ស៊ីន កុសល

ជនសង្ស័យពីរនាក់ឆក់ទូរស័ព្ទបានហើយរត់មិនរួចត្រូវសមត្ថកិច្ចចាប់បានម្នាក់ ជនសង្ស័យពីរនាក់ឆក់ទូរស័ព្ទបានហើយរត់មិនរួចត្រូវសមត្ថកិច្ចចាប់បានម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.