មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឡើងដំបូលផ្ទះលួចលុយគេបានហើយ រត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានឡើងលើ ដំបូលផ្ទះចូលលួចលុយបានសំរេច តែម្ចាស់ ឃើញទាន់ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះធ្វើអោយមានកាលភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ នឹង ៣០នាទីព្រឹក ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតក្នុង បុរីគូឡាយ នៅចំណុចផ្ទះលេខ ៨២ ក្រុម ៧ ភូមិ(ខ) ១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សន សុវណ្ណវិទូ ហៅក្រៅ ទូ ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ ជាសិស្សថ្នាក់ទី ៦ សាលាបឋមសិក្សាច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ ស្នាក់នៅផ្ទះជាមួយយាយ ជិតផ្ទះកើតហេតុខាងលើ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ស្ត្រីរងគ្រោះមានឈ្មោះ ប៊ុន ធី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ នៅផ្សារកណ្ដាល ស្នាក់នៅ ក្នុងបុរីគួទឡាយ ផ្ទះកើតហេតុខាងលើ ចំណែកប្ដីមានឈ្មោះ យ៉ម យីម អាយុ ៥៦ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់ជាមួយគ្នា។
តាមសំដីរងគ្រោះឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សន សុវណ្ណវិទូ ធ្លាប់លួចលុយចំនួន បីដងមកហើយ ទើបលើកទីបួន ទាន់ឃើញ នឹងភ្នែកទើបប្ដឹងសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



ស្ត្រីរងគ្រោះបានរៀបរាប់ពីលើកទី ១ ជនសង្ស័យចូលលួចបាន ៤៧០០០ រៀល លើកទី ២ លួចបាន ១២០.០០០ មឺុនរៀល លើកទី ៣ លួចបានលុយខ្មែរ ៦០.០០០.០០០ លានរៀល នឹងលុយខ្មែរ ៥៧០ដុល្លារ ត្រូវបាន ស្ត្រីរងគ្រោះលួងលោមបានប្រាក់មកវិញ សរុបជាដុល្លារបាន ៥២១ ដុល្លារ មកវិញ ដល់លើកទី ៤ ខណៈស្ត្រីរងគ្រោះទៅលក់ដូរ និងប្ដីទៅរត់ម៉ូតូឌុបបាត់នៅសល់កូនប្រុសមួយ អាយុ ២៤ ឆ្នាំ ខ្វិនដើរមិនរួច នៅចាំផ្ទះ ខណៈពេលនៅម៉ោងកើតហេតុខាងលើ បានអ្នកស្រុកនៅម្តុំនោះឃើញជនសង្ស័យ ឡើងលើដំបូលផ្ទះចូលទៅខាងក្នុង ក៏បានតេ ហៅស្ត្រីរងគ្រោះមក ពេលមកដល់ផ្ទះហើយ បានឡើងទៅលើផ្ទះឃើញជនសង្ស័យកំពុងរើក៏កាយក្នុងទូរ ស្ត្រីរងគ្រោះបានទៅប្ដឹង សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នសង្ស័យ និងវត្ថុតាងរួមទាំងលុយ ១៣០.០០០ មឺុនរៀល នាំខ្លួនមកសាកសួរ នៅអធិការដ្ឋានឫស្សីកែវ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនធ្លាប់បានលួចលុយ ទាំងបួនលើកពិតប្រាកមែន។
ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌឫស្សីកែវ និងបញ្ចូន ទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ចំណែកលុយជនរងគ្រោះ ១៣០.០០០ មឺុនរៀល ត្រូវសមត្ថកិច្ចប្រគល់ឲ្យ ស្ត្រីរង គ្រោះវិញហើយ។ សហការី
ឡើងដំបូលផ្ទះលួចលុយគេបានហើយ រត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួន ឡើងដំបូលផ្ទះលួចលុយគេបានហើយ រត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.