មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្សារមួយគូចេញពីផឹកស៊ីឈ្លោះប្រកែកគ្នាបែកផ្សែងផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ សង្សារមួយគូចេញពីកន្លែងផឹកស៊ី មូយកន្លែង មិនដឹងជាមានរឿងអ្វី បានឈ្លោះ ប្រកែកគ្នា ធ្វើឲ្យខាងស្រីចង់សម្លាប់ខ្លួន រត់ចូលឡានស្រែកយំននៀលដី ផ្អើលដល់ សមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ២០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាម បណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចអីុការ៉ាស ជួសជុលរថយន្ត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



តាមប្រពភពីបុរសជាសង្សារបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេទាំងពីរនាក់សង្សារ បានទៅផឹកស៊ីនៅហាងមួយកន្លែងម្ដុំស្ទឹងមានជ័យ លុះសង្សារស្រវឹងជោក បាននាំសង្សារ ត្រឡប់មកផ្ទះវិញនៅម្ដុំផ្សារសូឡា ដោយបើកម៉ូតូឌ្រីមសង់ ០៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះស៊ីហនុ 1A-9601 តាមផ្លូវ ២៧១ ពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុខាងលើ បានឈ្លោះគ្នា បែកផ្សែងដោយប្រចណ្ឌខាងប្រុសថា មានស្រី ធ្វើឲ្យនារីរូបនោះ បានលោតចេញ ពីម៉ូតូ រត់ចូលឡានចង់សម្លាប់ខ្លួន ត្រូវបាន សង្សារចាប់មកវិញ ទោះជាសង្សារលួង លោម យ៉ាងណាក៏មិនស្ដាប់ ដោយស្រែកយំ ននៀលដីផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ដោយឲ្យខាងសង្សារចាប់ដាក់លើម៉ូតូយកទៅផ្ទះបាត់ទៅ៕ សហការី
សង្សារមួយគូចេញពីផឹកស៊ីឈ្លោះប្រកែកគ្នាបែកផ្សែងផ្អើលសមត្ថកិច្ច សង្សារមួយគូចេញពីផឹកស៊ីឈ្លោះប្រកែកគ្នាបែកផ្សែងផ្អើលសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.