ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូចេញពីធ្វើការ ក្នុងគោលបំណងទៅលេងនៅ កន្លែងធ្វើការ មិត្តភក្តិ ដើម្បីជិះទៅផ្ទះជាមួយគ្នា នៅច្បារ អំពៅ តែមិនទាន់បានជួបមិត្តភក្តិផង ក៏ត្រូវក្រុមជនសង្ស័យមានគ្នា ៦នាក់ ម៉ូតូ ៣គ្រឿង តាម ពីក្រោយដល់កន្លែងស្ងាត់ ក៏ធាក់ផ្តួល រួចលើកម៉ូតូមួយគ្រឿងម៉ាក ស្ស៊ុយស៊ីគីនិច ជិះចេញទៅបាត់ បន្សល់ទុក ជនរងគ្រោះទាំងមានរបួសជើង នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះនៅវេលាម៉ោង ១១ នឹង ៤០នាទី យប់ថ្ងៃទី ១១ ឧសភា ២០១៨ នៅចំណុចជិត សាខា «ភីហ្សាខមភេនី» តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសម្តីពីជនរងគ្រោះបាន ប្រាប់ ឲ្យដឹងថា គាត់មានឈ្មោះ យ៉ាង សារ៉ាត់ អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រឡុកស្រា នៅក្នុង NAGA ម៉ូតូដែល បាត់បង់នោះម៉ាក ស្ស៊ុយស៊ីគីនិច ពណ៍សពាក់ស្លាកលេខ កំពង់ស្ពឺ 1F-5358 ។ ជនរងគ្រោះបានបញ្ជាក់ទៀតថា គឺមុនពេលកើតហេតុ គាត់បានចេញពីធ្វើការ ក្នុងគោលបំណងទៅលេងមិត្តភក្តិនៅ សាខាភីហ្សា ខមភេនី នៅចោមចៅ តែខណៈ ជិះជិតដល់ទៅហើយនោះ ក៏មានជនសង្ស័យ ៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រហែលម៉ាក ហុងដាប៊ិត ហុងដារសេ ១២៥ និង ស្ស៊ុយស៊ីគីនិច តាមមកពីក្រោយបានកៀរនឹង ធាក់ឲ្យដួល និងវាយមកលើ គាត់បានរត់ទៅ ហៅមិត្តភក្តិនៅក្បែរ កន្លែងកើតហេតុ ទើបជនសង្ស័យមានឱកាស លើកម៉ូតូរបស់ គាត់ ជិះបត់ត្រឡប់ចូលមកភ្នំពេញវិញ បាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន មិត្តភក្តិឌុបទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ នគរបាលរដ្ធបាលចោមចៅទី៣ ដើម្បីកំណត់ មុខសញ្ញា ស្រាវជ្រាវយកមកផ្តន្ទាទោស៕ ស៊ីន កុសល
ជិះម៉ូតូទៅសំរាកនៅផ្ទះមិត្តភក្តិ ត្រូវជន សង្ស័យ ធាក់ផ្តួលប្លន់យកម៉ូតូនិចមួយគ្រឿង ទៅបាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:44:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:44:00 PM
Rating:
No comments: