នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជន សង្ស័យ ២នាក់ រក្សាទុកថ្នាំញៀនដោយ ខុសច្បាប់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជន សង្ស័យ ២នាក់ រក្សាទុកថ្នាំញៀនដោយ ខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ ទួលគោគដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនជនសង្សយចំនួន០២នាក់ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូចរួមនិងម៉ូតូគ្រឿង។

កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច មុខសាលាវិទ្យាលយ័ជាសុីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង  ខណ្ឌទួលគោក។

ជនសង្ស័យទី១ មានឈ្នោះផាត់ ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ទី២ មានឈ្មោះវឿន ពុង​ ភេទប្រុស អាយុ ១៩ឆ្នាំ។

លោក ជិន រតនះ  អធិការង ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ នៃអធិកាដ្ឋាននគរបាលខណ្ឌទទួលគោកបានប្រាប់ឲ្យដឹងថា មុននិងឈានកាឃាត់ខ្លួនជនសង្សយ័ទាំងពីនាក់ខាងលើនេះ កម្លាំងរបស់លោកបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងចប្បាប់ចរាចរណ៍ ដើម្បីកាត់បន្តយនិងទប់ស្កាត់បទល្មើសនិងគ្រោះថ្មាក់ចរាចរណ៍នៅក្នុងមូលដ្ឋាននៅចំណុចកើតហេតុខាងលើ។ ខណះពេលនោះក៍ឃើញជនសង្សយ័០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៏សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ1GP-3369ធ្វើណើរឆ្លងកាត់គោលដៅខាងលើខណះនោះ កម្លាំងរបស់លោកក៏បានហៅឲ្យឈប់ភ្លាមៗនោះជនសង្ស័យម្នាក់ដែលអង្គុយនៅខាងក្រោយបានលោតចុះចេញពីម៉ូតូហើយរត់គេចខ្លួនចេញពីកន្លែងកើតហេតុនិងបានបោះថ្នាំញៀន០១កញ្ចប់តូច ចោលចេញពីខ្លួនតែ ត្រូវបានកម្លាំងរបស់លោកបានដេញចាប់ខ្លួនបាននិងរើសបានថ្នាំញៀនដែលជនសង្ស័យបានបោះចោលនៅកន្លែងកើតហេតុផងដែរ។ហើយកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យទាំងពីនាក់នៅនិងកន្លែងផងដែរ។

បច្ចុប្បន្ន សង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសត្ថកិច្ចបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោគ ដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់៕ ស៊ីន កុសល

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជន សង្ស័យ ២នាក់ រក្សាទុកថ្នាំញៀនដោយ ខុសច្បាប់ នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជន សង្ស័យ ២នាក់ រក្សាទុកថ្នាំញៀនដោយ ខុសច្បាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:27:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.